• 2019-11-07 04:42:44
  • ផលិតផលថ្មី

Subaru បញ្ចេញ​រថយន្ត Forester ស៊េរី​ពិសេស​មួយ​លក់​លើ​ទីផ្សារ

  • 2019-11-07 04:42:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន ម៉ូធ័រ អ៊ីម​មេជ (Motor Image) ដែល​ជា​ក្រុម​ហ៊ុន​ចែក​ចាយ​ផ្ដាច់​មុខ​នូវ​រថយន្ត Subaru នៅ​លើ​ទី​ផ្សារ​ទាំង ៨​នៅ​អាស៊ី​រួម​មាន​កម្ពុជា បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​រថយន្ត Subaru Forester GT Edition ដែល​ជា​រថយន្ត​ជំនាន់​ទី២​ដែល​បាន​វិវត្ត​ចេញ​ពី​ម៉ូដែល Forester កាល​ពី​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា កន្លង​ទៅ។

ការ​រចនា​រថយន្ត Subaru Forester GT Edition ដែល​ត្រូវ​បាន​ចូល​រួម​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ដ៏​ល្បី Giken Co,.Ltd ដែល​មាន​ការ​ឌីហ្សាញ​ដោយ​វិស្វករ​ល្បី​លោក Masahiko Kobayashi។

រថយន្ត Subaru Forester GT Edition ៖

ប្រធាន​ផ្នែក​ឌីហ្សាញ​ជាន់​ខ្ពស់​នៅ Subaru នេះ​បាន​ប្រាប់​ថា​រថយន្ត Subaru Forester GT Edition នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​ការ​កែ​ប្រែ ៤ចំណុច​មាន​ផ្នែក​ខាង​មុខ ចំហៀង ក្រោយ និង​ផ្នែក​ខាង​កលើ ដោយ​មាន​ភាព​ឆ្នៃ​ប្រឌិត រឹង​មាំ និង​​មាន​ភាព​ទាក់​ទាញ​ជាង​មុន។

រថយន្ត Subaru Forester GT Edition បំពាក់​មក​ជា​មួយ​កង់​ទំហំ ១៨អ៊ីញ កៅ​អី ផ្ទាំង​បង្ហាញ​ព័ត៌មាន​មាន​ទំហំ ៨អ៊ីញ​ថ្មី​ភ្ជាប់​ជា​មួយ​ប្រព័ន្ធ Apple CarPlay និង Adriond ដោយ​ស្វ័យ​ប្រវត្តិ មាន​ប្រព័ន្ធ​កាមេរ៉ា ៣៦០ដឺ​ក្រេ អាច​ឲ្យ​អ្នក​បើក​បរ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។

រថយន្ត​ប្រភេទ SUV ដែល​ត្រូវ​បាន​ផលិត​ឡើង​ជា​មួយ​និង​បច្ចេកវិទ្យា​ថ្មី​គឺ Subaru Core Technologies ដែល​មាន​លក្ខណៈពិសេ​ចំនួន ៤គឺ Symmetrical All-Wheel Drive, Boxer Engine, Subaru Global Platform និង EyeSight Driver Assist Technology៕

អត្ថបទ៖ ម៉េងងី

មតិយោបល់