• 2019-11-06 06:30:25
  • ព័ត៌មាន

លេខទូរសព្ទ Emergency ដែលអ្នកមកលេងអុំទូកគួរចងចាំទុក

  • 2019-11-06 06:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រំលង​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ឈាន​ចូល​ដល់​ព្រះរាជ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ដើម្បីញុំាងឲ្យដំណើរកម្សាន្ត ថ្ងៃ“បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក” របស់លោកអ្នកកាន់តែមានន័យ ពោរពេញដោយស្នាមញញឹម និង អនុស្សាវរីយ៍ជាមួយគ្រួសាររឺជួបជុំមិត្តភក្តិ មានគ្នាច្រើននាក់ ថតរូបពេលយប់រឺទីងងឹតច្បាស់ ថតរូបបាញ់កាំជ្រួច សម្រស់រាជធានី និងភាពស្រស់ត្រកាលនៃព្រះបរមរាជវាំង ឬ​មាត់ទន្លេ ល្អបំផុតគឺ គួរពិចារណាប្រើស្មាតហ្វូនកូនកាត់ OPPO Reno2 F ដែលមានមុខងារថតរូបទូលាយ ថតរូបច្បាស់នៅទីងងឹត​ឬ​ពេលយប់។

កាន់តែពិសេសសូមកុំភ្លេចអញ្ជើញទៅទស្សនាស្តង់ OPPO (ស្ថិតនៅកោះពេជ្រប្លុកការប្រគំតន្រ្តីស្ថានីយទូរទស្សន៍បាយ័ន) ដោយចូលរួមលេងហ្គេម ថតរូប ដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រៅពីនេះលោកអ្នកអាចចូលរួមកម្មវិធី “ប្រកួតថតរូប​ #OPPO_​​Water​Festival​​_Storygrapher និងសរសេរសាច់រឿងស្តីអំពីបុណ្យអុំទូក ដើម្បីឈ្នះរង្វាន់ស្មាតហ្វូនកូនកាត់ OPPO Reno2F ចំនួនពីរគ្រឿង និង រង្វាន់លើកទឹកចិត្ត Bluetooth Speaker ចំនួន5 រង្វាន់ ដោយគោរពតាមលក្ខខណ្ឌងាយៗ គឺបង្ហោះរូប ១-៤ សន្លឹក ភ្ជាប់ជាមួយសេចក្តី​អធិប្បាយ​សាច់រឿងនៃរូបទាំងនោះ លើហ្វេសបុក រួចដាក់ជា Public ដោយ​សរសេរពាក្យ​ #OPP_WaterFestival_Storygrapher។ សម្រាប់ព័ត៌មានលម្អិត ចុចអានទីនេះ

ទន្ទឹមនឹងភាពសប្បាយរីករាយ សូមពុកម៉ែបងប្អូន បង្កើនការប្រុងប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ដូច​ខាង​ក្រោម​នេះ៖

  • ទី​មួយ៖ ជៀសវាង​ពាក់​គ្រឿង​​អលង្ការ​ច្រើន​ហួសហេតុ ហើយ​សូម​បង្កើន​នូវ​ការប្រុងប្រយ័ត្នខ្ពស់ទ្វេដងលើកាបូបលុយ ទូរសព្ទដៃ ឬ​របស់របរមានតម្លៃផ្សេងៗ ដូចពាក្យចាស់ពោលថា “ប្រហែសបាត់ប្រយ័ត្នគង់”។

  • ទីពីរ៖ ជៀសវាង​ប្រជៀតគ្នា ឬ​ទៅ​លេង​នៅ​កន្លែង​បណ្ដុំ​មនុស្ស​ច្រើន​ខ្លាំង ព្រោះ​ដើម្បី​បង្ការ​ហានិភ័យ​ដូច​ជា​បាត់​របស់​របរ​មានតម្លៃ ឬ​វង្វេង​គ្នា។

  • ទីបី៖ ត្រៀម​ថ្នាំ​សង្កូវ ប្រេង​លាប​រឹត ប្រេងខ្យល់ បង់​បិទ​ដំបៅ តាម​ខ្លួន ដើម្បី​ងាយ​ស្រួល​នៅ​ពេល​ឈឺ ក្អួត វិលមុខ ឬ​ជួប​គ្រោះ​ថ្នាក់តិចតួចដោយចៃដន្យ។

  • ទីបួន៖ ចូរចងចាំលេខទូរសព្ទសំខាន់ៗក្នុងគ្រាអាសន្ន៖

  • អគ្គីភ័យ៖ 118 / 023 723 555 / 011 997 296

  • ស្ថានីយ៍ប៉ូលីស៖ 117 / 023 366 841 / 023 720 235

  • ស្ថានីយ៍ប៉ូលីសចរាចរណ៍៖ 023 722 067 / 012 999 999 / 023 650 6767

  • រថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យកាល់ម៉ែត ៖ 119 / 023 724 891 / 023 426 948 / 016 585 108

  • រថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៖ 023 217 764

  • រថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យព្រះកុសមៈ៖ 016 909 774

មួយវិញទៀត សូមចូលរួមថែរក្សាបរិស្ថាននិងទីក្រុងស្អាតរបស់យើង អាចផ្តើមចេញពីខ្លួនយើង ដោយការយកសំរាមដាក់ក្នុងធុងសំរាម។ ក្នុងករណីពិបាកស្វែងរកធុងសំរាមព្រោះមនុស្សច្រើនពេក លោកអ្នកអាចសម្លឹងមើល ប៉េងប៉ោងពណ៌ស មានអក្សរស្អាត បង្ហោះខ្ពស់ៗ គឺជាកន្លែងមានធុងសំរាម។ ប្រសិនជាឈឺបត់ជើងតូចធំ សូមប្រើប្រាស់នូវបង្គន់អនាម័យដែលនៅក្បែរលោកអ្នកជាងគេ។

បុណ្យអុំទូកឆ្នាំនេះសង្ឃឹមថាប្រជាជនកម្ពុជានឹងជួយសម្អាត រឺយកសំរាមដាក់ក្នុងធុង ដូចដែលបានសង្កេតមើលការសម្អាតស្អាត ក្រោយការប្រកួតបាល់ទាត់ធំៗកន្លងមក។

គួរដឹងថា ពិធីបុណ្យនេះមានកំណើត តាំងពីបុរាណកាលមកហើយ បានចែងទុកក្នុងឯកសារ ជាតិ និងអន្ដរជាតិ ឬ តាមសិលាចារឹក នៃប្រាសាទជាដើម។ ពិធីបុណ្យនេះរីក ចម្រើន យ៉ាងខ្លាំង នៅក្នុងសង្គមខ្មែរ នាសម័យអង្គរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី ៧ សតវត្សទី១២ និង សម័យលង្វែក ព.ស.២០៧១ / គ.ស.១៥២៨៕

អត្ថបទ៖ សុខហេង

មតិយោបល់