- 2019-11-05 01:25:04
- ព័ត៌មាន
គាស់មើលគ្រឿងក្នុង AirPods Pro ហើយភ្លាម iFixit ដាក់ពិន្ទុឲ្យ ០ ភ្លែត
- 2019-11-05 01:25:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គាស់មើលគ្រឿងក្នុង AirPods Pro ហើយភ្លាម iFixit ដាក់ពិន្ទុឲ្យ ០ ភ្លែត
ចន្លោះមិនឃើញ
សម្រាប់កាសឥតខ្សែជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Apple ដែលមានតម្លៃ ២៤៩ ដុល្លារ ថ្មីៗនេះត្រូវបានក្រុមការងារ iFixit វាយតម្លៃពិន្ទុ ០/១០។
ហេតុផលក៏ដោយសារជាកាសដែលមិនអាចជួសជុលបាន ពោលគឺខូចមានតែផ្លូវម្យ៉ាងគត់នោះត្រូវចាយលុយ ២៤៩ ដុល្លារប្តូរថ្មី។ គ្រប់ផ្នែកទាំងអស់សុទ្ធសឹងមិនអាចជួសជុលបាន លើកលែងតែជ័រកៅស៊ូស៊ីលីកូនដែលជួយពង្រឹងមុខងារទប់សំឡេងរំខានដែលមានតម្លៃ ៤ ដុល្លារមួយគត់អាចដោះផ្លាស់ប្តូរថ្មី។
ជាងនេះបន្ទាប់ពីដោះមើលគ្រឿងក្នុងរបស់កាសឥតខ្សែជំនាន់ទី ៣ នៃក្រុមហ៊ុន Apple ក៏រកឃើញថាម្ខាងៗមានទម្ងន់ ៥,៤ ក្រាមធ្ងន់ជាងជំនាន់មុន រីឯថាមពលថ្មកម្លាំង ១,៩៨Wh ដែលប៉ុនថ្ម Galaxy Buds របស់ក្រុមហ៊ុន Samsung ដែរ។
រំឭកថាក្រុមហ៊ុន Apple ក៏បានចេញមុខទទួលស្គាល់ថា AirPods Pro ពិតជាប្រភេទកាសដែលមិនអាចជួសជុលបានមែន ព្រោះហេតុផលក៏ដោយសារតែទំហំតូចរបស់វានិងគ្រោងដំណើរការខាងក្នុងម៉ាស៊ីន៕
អានអត្ថបទ: