• 2019-11-04 07:11:58
  • ផលិតផលថ្មី

ក្រុមហ៊ុន​មេ​របស់ Google ទិញ​យក​ផលិត​ផល​ល្បីមួយ កុំ​ឲ្យ​ពិបាក​ប្រជែង​គ្នា​ទៀត!

  • 2019-11-04 07:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Alphabet ​ដែល​បង្កើត​ចេញដោយ​ស្ថាបនិក​និង​ជា​ឪពុក-ម្ដាយ​របស់ Google ​ត្រូវ​គេ​ដឹង​ថា​ នា​ពេល​ថ្មីៗ​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យក​ក្រុមហ៊ុន​ផលិត​នាឡិកា​ឆ្លាតវៃ Fitbit ​ជា​ផ្លូវការ​ក្នុង​តម្លៃ​ដល់​ទៅ ២,១ ប៊ីលាន​ដុល្លារ​(ពាន់លាន​ដុល្លារ)។

ផលិតផលនាឡិកា Wear OS របស់ Google

យោងតាមប្រភពពី Google បានបង្ហើបថា ក្រុមហ៊ុននឹងផ្តល់អ្វីថ្មីៗទៀតជូនអ្នកគាំទ្រនៅលើឧបករណ៍បត់បានដែលកំពុងពេញនិយមសម្រាប់អ្នកចូលចិត្តហាត់ប្រាណ ដោយបូកបញ្ចូលទាំងភាពងាយស្រួលលើ Fitbit និងបច្ចេកវិទ្យាទំនើបពី Wear OS។

​ផលិតផល​នាឡិកា​ឆ្លាត​វៃ ​Fitbit Fitness ​មាន​ភាព​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់ក្នុងស្រឡាយនាឡិកាឆ្លាតវៃ បើធៀបទៅនឹងក្រុមហ៊ុនផ្សេងៗដូចជា Xiaomi និង Google ជាដើម។ យ៉ាងណាមិញក្រោយការប្រកាសផ្លូវការបែបនេះ ត្រូវបានគេដឹងថា ជាគម្រោងដែលជំរុញការលក់ Wear OS របស់ Google ឲ្យកាន់តែចូលជ្រៅដល់អ្នកប្រើប្រាស់ផ្ទាល់កាន់តែច្រើន។ ចំពោះផលិតផលចុងក្រោយនៅក្រោមស្លាករបស់ Fitbit គឺ Fitbit Versa និង Fitbit Versa 2 ដែល​មាន​សមត្ថភាព​តាម​ដាន​ចង្វាក់​បេះ​ដូង​ មាន​នាទី​ស្រដៀង​នៅ​នឹង Wear OS របស់ Google ដូច្នោះដែរ៕

វីដេអូបង្ហាញសមត្ថភាព Wear OS៖

វីដេអូបង្ហាញសមត្ថភាព Fitbit Versa 2៖

ផលិតផល Fitbit Versa 2
Fitbit Versa 2

អត្ថបទទាក់ទង៖

ប្រភព៖ androidpolice ប្រែ​សម្រួល៖ រក្សា

មតិយោបល់