• 2019-11-01 06:32:41
  • ព័ត៌មាន

អាវុធថ្មីរបស់ VIVO តម្លៃមិនដល់ ២០០ ដុល្លារផង រាងក៏ស្អាតកម្លាំងក៏ខ្លាំង!

  • 2019-11-01 06:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

VIVO Y11​ ​គឺជា​ទូរសព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​​របស់​ ​vivo​ ​ដែល​មានរចនា​បថ​ផ្នែក​ខាងមុខ​ ​និង​ខាងក្រោយ​មាន​ភាព​ភ្លឺ​ថ្លា​ចែក​ចាំង​ មាន​ពណ៌​ស្រស់​ស្អាត​ គួរឲ្យចង់ចាប់កាន់ ដោយដាក់លក់ក្នុង តម្លៃ​ ​១៣៩​ ដុល្លារប៉ុណ្ណោះ​។​

ស្មាតហ្វូន ​Y11​ ​ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​ទំហំ​អេក្រង់​ ​៦.៣៥ អ៊ីញ​​ដែល​ហៅថា​ ​Halo​ ​FullviewTM​ ​Display​ ​មានផល​ធៀប​អេក្រង់​ ​១៩.៣​:​៩​ ​និង​អត្រា​ផ្ទៃ​អេក្រង់​ ​៨៩​%​ ​ដែល​ធ្វើ​ឲ្យ​ម៉ូ​ឌែល​ទូរស័ព្ទ​មួយ​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​។

​លើស​ពីនេះ​ទៅទៀត​ អ្នក​អាច​ទទួល​បាន​នូវ​ទស្សនី​ភាព​យ៉ាង​ធំ​ទូលាយ​ដែល​ព្រម​មក​ជាមួយ​រចនា​បទ​ស្អាត ផ្តល់ភាព​ងាយស្រួល​នៅពេលចាប់កាន់​។​ ​សម្រាប់​ផ្នែក​កាមេរ៉ា​មុខ​ ភ្ជាប់​មក​ជាមួយ​កាមេរ៉ាទំហំ​ ​៨MP​ ​ ជាមួយ​នឹងបច្ចេកវិទ្យា ​AI​ ​Face​ ​Beauty​ សម្រាប់​ផ្ទៃមុខ​ជួយឲ្យរូបថតមើល​ទៅ​ស្រស់​ស្អាត​បែបធម្មជាតិ។​ ​រី​ឯ​ផ្នែក​កាមេរ៉ា​ក្រោយ​វិញ​ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​មុខងារ​ ​AI​ ​កាមេរ៉ា​ក្រោយ​ ​២ ​គ្រាប់​ដែល​មាន​ទំហំ​ ​១៣MP​+​២MP​។​

​ចំពោះ​ផ្នែក​កម្លាំង​ថ្ម​វិញ​មាន​ទំហំ​ធំ​រហូតដល់​ ​៥០០០mAh​ ​លើស​ពីនេះ​ទៅទៀត​វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​វៃឆ្លាត​នៅក្នុង​ការសន្សំសំចៃ​ថាមពល​ថ្ម​ធ្វើឲ្យ​ការ​កាន់​ថ្ម​បាន​យូរ​និង​បង្កើន​ថាមពល​ថ្ម​បាន​ទៀតផង​។​ ​

Y11​ ​ដំណើរការ​ដោយ​បន្ទះឈីប Snapdragon 439 ប្រភេទ​ ​octa​-​core​ មាន​ទំហំ​ ​១២nm(ណាណូម៉ែត្រ)​ ​និង​មាន​ល្បឿន​ ​១.៩៥​ GHz​ ​មាន​ ​RAM ​៣GB​ +មេម៉ូរី ​៣២GB​ ​មាន​លក្ខណៈ​ពិសេស​របស់​ ​Funtouch​ ​OS​ ​9.1​​ផ្នែក​លើ​ ​Android​ ​9​។

Y11 ថ្ម​ ​៥០០០mAh

​ដូចនេះ​ហើយ​ទើប​ធ្វើឲ្យ​ទូរសព្ទ​ដៃ​មួយ​នេះ ​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន​។​ ​ជាមួយនឹង​ពណ៌​របស់​ ​Y11​ ​នេះ​វិញ​ ​មាន​ជម្រើស​ថ្មី​ពីរ​ពណ៌​ផង​ដែរ​នោះ​គឺ​ ​Mineral​ ​Blue​ ​(​ពណ៌​ស្លែ​ខៀវ​)​និង​ ​Agate​ ​Red​ ​(​ពណ៌ក្រហម​ក្រមៅ​)​។​

​សម្រាប់​អតិថិជន​របស់​ ​vivo​ ​ដែល​មានបំណង​ ​និង​ចង់​ក្លាយ​ខ្លួន​ជា​ម្ចាស់​ ​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​ VIVO​ ​Y11​ ​នេះ​​អ្នក​អាច​រក​ជាវ​បាន​នៅ​ ​តាម​បណ្តា​ហាង​នានា​​ទូទាំង​ប្រទេស​ ​ដែល​ជា​តំណាង​ ​ចែកចាយ​របស់​ VIVO ចាប់ពី​ថ្ងៃទី​ ​១​ ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៩ ​នេះ​តទៅ​ ​។​ ​

លក្ខណៈពិសេសៗលើ Y11

តម្លៃ VIVO Y11
មតិយោបល់