• 2019-10-30 02:41:03
  • ផលិតផលថ្មី

នេះតម្លៃ AirPods Pro មាន​លក់​នៅខ្មែរស្អែក​នេះ

  • 2019-10-30 02:41:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកាស​ចេញ​កាស​ AirPods Pro កាស​ថ្មី​នេះ​នៅ​សហរដ្ឋអាមេរិក ហើយ​មាន​លក់​ចាប់​ពី​ថ្ងៃ​ទី ៣០ ខែ​តុលា​នេះ។

AirPods Pro នេះ​មិន​មែន​ជា​អ្នក​ជំនួស​តំណែង​របស់ AirPods នោះ​ទេ ប៉ុន្តែ​វា​ជា​ប្រភេទ Premium មួយ​នៃ​កាស AirPods ធម្មតា ប៉ុន្តែ​មិន​មែន​ជា​អ្នក​ជំនួស​តំណែង​របស់ AirPods នោះ។ ងាក​មក​ទីផ្សារ​ប្រទេស​កម្ពុជា​វិញ​​តាម​ប្រភព​ពី​ហាង Angkor Meas Phone Shopបាន​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​ក្នុង​តម្លៃ ៣៤៥ ដុល្លារ នឹង​មក​ដល់​នៅ​ថ្ងៃ​ទី ៣១ ស្អែក​នេះ។

កាស​ AirPods Pro មាន​ការ​ឌីហ្សាញ​ធន់​នឹង​ទឹក​កម្រិត IPX4 និង​មាន​នូវ​ Pressure Sensitive ដែល​អ្នក​អាច​ច្របាច់​វា​ដើម្បី​ដំណើរ​ការ​មុខងារ​មួយ​ចំនួន។ ចំពោះ​ថាមពល​ថ្ម​របស់ AirPods Pro គឺ​ស្រដៀង​នឹង​ AirPods ដែរ។ ដែល​អាច​ស្ដាប់​ចម្រៀង​បាន​ ៤,៥ ម៉ោង ពេល​បើក​មុខងារ​ទប់​សំឡេង​រំខាន និង​បាន​ ៥​ ម៉ោង​ពេល​បិទ​មុខងារ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់