• 2019-10-30 01:30:39
  • ព័ត៌មាន

ទូរសព្ទ Samsung បានការអាប់ដេត បន្ថែមមុខងារថ្មីមួយដូចមានលើ iPhone 11

  • 2019-10-30 01:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន Gaalxy S10 នៅ​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​ស្វីស​ ​កំពុង​ទទួល​បាន​នូវ​ការ​អាប់ដេត​ថ្មី​មួយ​ ដែល​នាំ​យក​មុខងារ​ថត​វីដេអូ Slow-Motion ដាក់​បន្ថែម​នៅ​លើ​កាមេរ៉ា​ខាង​មុខ។

ក្រៅ​ពី​មុខងារ​ថត​ Slow-Motion នេះ ការ​អាប់​ដេត​ក៏​មាន​បន្ថែម​នូវ Auto Hotspot ដែល​ជា​វិធី​សាស្ត្រ​រហ័ស​មួយ​ក្នុង​ការ​ចែក​រំលែក​អ៊ីនធឺណិត​ទូរសព្ទ​ជា​មួយ​ឧបករណ៍​នៅ​ក្បែរ ដែល​ប្រើ​ប្រាស់​គណនី​ Samsung តែ​មួយ។ ក្នុង​នោះ​ក៏​មាន​​និយាយ​អំពី​ការ​បង្កើត​សមត្ថភាព​ស្កេន​ខ្ចៅ​ដៃ​ផង​ដែរ។

បញ្ជាក់​ថា​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​តែ​ឧបករណ៍​ដែល​នៅ​អាល្លឺម៉ង់ និង​ស្វីស​ប៉ុណ្ណោះ​ទទួល​បាន​​ការ​អាប់ដេត​ថ្មី​នេះ ហើយ​ការ​អាប់ដេត​នេះ​ក៏​រំពឹង​ថា​នឹង​មាន​លើ​ស្មាតហ្វូន Samsung ជំនាន់​ចុង​ក្រោយ​ផ្សេង​ទៀត​ដែរ ដូច​ជា Galaxy Note 10 ជា​ដើម៕​

ចុចអាន ៖ Apple ​ចេញ​ iOS 13.2 ស្វាគមន៍​កាស AirPods Pro និង​បន្ថែម​មុខងារ​ថ្មី​ដល់ iPhone 11

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់