- 2019-10-22 00:00:00
- ហាងឆេងផលិតផល
នេះតម្លៃ Toyota Corolla Altis ២០២០ ល្មមទិញអត់ប៉ុណ្ណឹង?
- 2019-10-22 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះតម្លៃ Toyota Corolla Altis ២០២០ ល្មមទិញអត់ប៉ុណ្ណឹង?
ចន្លោះមិនឃើញ
COROLLA Altis ស៊េរីថ្មីឆ្នាំ ២០២០ ត្រូវបានរចនារូបរាងថ្មីទាំងស្រុង ជាងមុនជាមួយ TNGA និងប្រព័ន្ធសុវត្ថិភាព កាន់តែទំនើបបំពាក់ ជាមួយ Toyota Safety Sense ដែលធ្វើឲ្យ កាន់តែមានភាពងាយស្រួលក្នុងការបើកបរ។
រថយន្ត Corolla ជារថយន្តដែលទទួលបាន ការពេញនិយមយ៉ាងខ្លាំងពីអ្នកប្រើប្រាស់លើគុណភាពនិងភាពសន្សំសំចៃ ដែលត្រូវបាននាំចូលជាផ្លូវការ ជាលើកតំបូងមកកាន់ប្រទេសកម្ពុជា នៅឆ្នាំ២០១៤។
សម្រាប់រថយន្ត COROLLA Altis ស៊េរីឆ្នាំ ២០២០ នេះចាប់មានលក់នៅលើទីផ្សាប្រទេសកម្ពុជាជាមួយតម្លៃ ៤៧ ៧០០ ដុល្លារ ជាមួយជម្រើសពណ៌ដូចជា៖ ពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ ពណ៌ត្នោត ពណ៌ក្រហម។
លក្ខណៈពិសេសរបស់ COROLLA Altis នេះមានដូចជា៖ ផ្នែកខាងក្រៅរចនាថ្មីចង្កៀងមុខ ក្រោយប្រភេទ LED ថាសកង់ទំហំ ១៧អ៊ីញ កញ្ចក់មើលក្រោយផ្នែកចំហៀង (AutoFold)បញ្ជាបិទ បើកដោយស្វ័យប្រវត្តិផ្លិតទឹកដំណើរការស្វ័យប្រវត្តិតាមកម្រិតទឹកភ្លៀង។
ផ្នែកខាងក្នុង កៅអីស្បែក កញ្ចក់មើលក្រោយផ្លាតដោយស្វ័យប្រវត្តិ (EC Mirror) ប្រព័ន្ធកម្សាន្ត Touch Screen ទំហំ ៨ អ៊ីញ ប្រព័ន្ធបង្ហាញពហុព័ត៌មាន (MID) សោឆ្លាតវៃ (Smart Key)ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ (Dual Zone) មុខក្រោយ ប្រអប់លេខថ្មីប្រភេទ CVT 7 វគ្គ ភ្ជាប់ជាមួយប្រព័ន្ធហ្វ្រាំងដៃស្វ័យប្រវត្តិ EPB & Brake Hold។
ប្រព័ន្ធសុវត្ថិភាព មានពោងសុវត្ថិភាពចំនួន៩ កាមេរ៉ាក្រោយជាមួយ Sensor ២គ្រាប់ ប្រព័ន្ធជំនួយដៃចង្កូត ផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងបន្ទាន់ ប្រព័ន្ធជំនួយដៃចង្កូត ប្រព័ន្ធភ្លើងចង្កៀងមុខ ហ្វាកូដ ដោយស្វ័យប្រវត្តិ (AHB) ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC) ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC) ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព(ABS) ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង(EBD) ប្រព័ន្ធហ្វាំងជំនួយ(BA) កាប៊ីនរថយន្តត្រូវបានអភិវឌ្ឍន៍យ៉ាងរឹងមាំមានសមត្ថភាពខ្ពស់ក្នុងការផ្តល់លំនឹងក្នុងការបើកបរ កញ្ចប់ប្រព័ន្ធសុវត្ថិភាពជំនាន់ថ្មី (TSS)៕
ចុចអាន៖