- 2019-10-21 03:16:41
- ព័ត៌មាន
Google Pixel 4 មានចំណុចមួយដែលគេអាចបំបែកប្រព័ន្ធសុវត្ថិភាពបាន(វីដេអូ)
- 2019-10-21 03:16:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google Pixel 4 មានចំណុចមួយដែលគេអាចបំបែកប្រព័ន្ធសុវត្ថិភាពបាន(វីដេអូ)
ចន្លោះមិនឃើញ
បច្ចេកវិទ្យា Face Unlock ស្កេនមុខដោះសោរនៅលើស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Google គឺ Pixel 4 ត្រូវបានប្រភពព័ត៌មានទម្លាយឲ្យដឹងថា អាចដំណើរការទៅបាន បើទោះបីជាបិទភ្នែកក៏ដោយ។
ដើម្បីឲ្យងាយយល់ មុខងារសុវត្ថិភាពមួយនេះ អាចដំណើការលុះត្រាអ្នកប្រើប្រាស់កំណត់ស្កេនផ្ទៃមុខ ដោយបើកភ្នែកឲ្យសេនស័រចាប់យកទម្រង់មុខទាំងអស់ រួមនឹងប្រស្រីភ្នែកផងដែរ ដែលជារឿយៗ បើស្កេនខុសវាលោតសារ “Require eyes to be open” ប៉ុន្តែនៅលើ Pixel 4 មិនដូច្នេះទេ។
អ្នកជំនាញផ្នែកប្រព័ន្ធសុវត្ថិភាពអ៊ីនធើណិត(Cyber Security) លោក Graham Cluley ធ្លាប់បានប្រាប់ BBC News នាពេលកន្លងទៅថា បើកាលណាទូរសព្ទអ្នកអាចដោះសោរបាន សូម្បីតែអ្នកដេកលក់ នោះជាបញ្ហាធំហើយ។ ទោះបីជាករណីនេះទើបតែកើតឡើងត្រឹមតែមួយ ឬពីរក៏ដោយ នាពេលនេះតែហាក់បានធ្វើឲ្យអ្នកប្រើប្រាស់ព្រួយបារម្ភជាខ្លាំង ជាពិសេសអ្នកដែលមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូនថ្មីរបស់ Google។ យ៉ាងណាមិញ មិនទាន់មានការបកស្រាយណាមួយជាក់លាក់ពីក្រុមអ្នកជំនាញរបស់ Google នៅឡើយទេ សូមរង់ចាំបន្តិចសិន។
ដោយឡែក ករណីបំបែកប្រព័ន្ធសុវត្ថិភាពនៅលើស្មាតហ្វូន Andriod ហាក់កំពុងឡើងកម្តៅខ្លាំង។ ថ្មីៗនេះ ស្រឡាយម៉ូឌែល Galaxy S10 និង Note 10 របស់ Samsung ក៏ត្រូវបានគេរាយការណ៍មកថា អាចប្រើបច្ចេកទេស Bio-metrics មកចម្លង ឬផ្តិតដោះសោរស្កេនក្រយៅដៃបានដោយងាយ៕
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទទាក់ទង៖