• 2019-10-21 02:26:12
  • ផលិតផលថ្មី

Xiaomi បញ្ចេញលក់ Monitor អេក្រង់លាត តម្លៃត្រឹម ៩៨ ដុល្លារ

  • 2019-10-21 02:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​បញ្ចេញ​លក់​ Monitor កុំព្យូទ័រ​ថ្មី​ចំនួន​ពីរ​ម៉ូដែល រួម​មាន​ Mi Surface Display និង Mi Display ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៩៨ ដុល្លារ និង​ចេញ​លក់​នៅ​ចិន​ នា​ថ្ងៃ​ទី ២១ ខែ​តុលា។

ចំពោះ Mi Display គឺ​មាន​បំពាក់​ដោយ​អេក្រង់​លាត​ពេញ​​ផ្ទៃ មាន​ទំហំ ២៣,៨ អ៊ីញ ជា​ផ្ទាំង​អេក្រង់ IPS អាច​បង្ហាញ​រូប​ក្នុង​កម្រិត Full HD ដែល​វា​មាន​តម្លៃ​ប្រមាណ ៩៨ ដុលា្លរ។

ទីពីរ​ជា​​ម៉ូដែល Mi Surface Display រាង​ទាន់​សម័យ​បន្តិច ដែល​វា​មាន​អេក្រង់ ៣៤ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត ៣៤៤០ x ១៤៤០ ភីកសែល មាន​ Refresh Rate ១៤៤ ហឺត និង​ជា​ប្រភេទ​អេក្រង់​កោង។ សម្រាប់​​ម៉ូដែល​នេះ​គឺ​មាន​តម្លៃ​ប្រមាណ ២៨២ ដុល្លារ លើ​ទីផ្សារ​ប្រទេស​ចិន៕​

ចុចអាន ៖ ស្មាតហ្វូន​មួយ​ម៉ូឌែល​របស់ Samsung ​កំពុង​មាន​បញ្ហា​ស្កេន​ក្រយៅដៃ

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់