• 2019-10-18 01:39:12
  • ព័ត៌មាន

Concept ភ្នែក​បួន​នៃ iPhone 12 Pro Max មើល​ទៅ​ស្អាត​ប្លែក​ជាង iPhone ឆ្នាំ ២០១៩

  • 2019-10-18 01:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ការ​ចេញ​លក់ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ទើប​តែ​ប្រព្រឹត្តិ​ទៅ​បាន​ជាង​មួយ​ខែ​ក្តី ប៉ុន្តែ​អ្នក​រចនា​សញ្ជាតិ​អាល្លឺម៉ង់​លោក Hasan Kaymak ក៏​បន្ត​ទម្លាយ​នូវ​រូបភាព Concept នៃ iPhone 12 Pro Max។

បង្ហោះ​ផ្សាយ​លើ​គេហទំព័រ YouTube ​ប្រភព​បាន​បង្ហាញ​ការ​ជឿជាក់​ថា Apple នឹង​ប្រើប្រាស់​រចនាបថ​អេក្រង់​ពេញ លែង​មាន​ស្នាម​ឆក​លើ iPhone សេរ៊ី​ឆ្នាំ ២០២០ ខណៈ​កាមេរ៉ា​ក្រោយ​ឡើង​ដល់ ៤ គ្រាប់​ពោល​គឺ​បន្ថែម 3D ToF Sensor ​សម្រាប់​វាស់​កម្រិត​ព្រាល​និង​ដំណើរការ​មុខងារ AR។

ចំពោះ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​វា​អាច​នឹង​ប្រើប្រាស់​ថាមពល​ថ្ម​ធំ​ដល់​ទៅ ៦ ០០០mAh ហើយ​មាន​ទំហំ RAM ធំ​ដល់​ 8GB រត់​លើ​បន្ទះ​ឈីប Apple A14 Bionic ​និង​មាន​អង្គ​ផ្ទុក​ក្នុង​ម៉ាស៊ីន 1TB ឯ​ណោះ។

ទស្សនា​វីដេអូ Concept ​ខាង​ក្រោម៖

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់