- 2019-10-17 08:05:57
- ហាងឆេងផលិតផល
Xperia 1 ទូរសព្ទអេក្រង់ 4K ដំបូងគេតម្លៃថ្មី និងមួយទឹកខុសគ្នាជាង ៣០០ដុល្លារ
- 2019-10-17 08:05:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xperia 1 ទូរសព្ទអេក្រង់ 4K ដំបូងគេតម្លៃថ្មី និងមួយទឹកខុសគ្នាជាង ៣០០ដុល្លារ
ចន្លោះមិនឃើញ
Sony Xperia 1 ជាស្មាតហ្វូនបំពាក់អេក្រង់ OLED 4K ដំបូងគេបង្អស់ក្នុងលោក ជាមួយកាមេរ៉ា ៣ គ្រាប់ជាលើកដំបូងសម្រាប់ខ្លួននៅខាងក្រោយ។
អេក្រង់ Xperia 1 ជាប្រភេទអេក្រង់ CinemaWide ទំហំ ៦,៥ អ៊ីញ បង្ហាញរូបភាពនៅកម្រិត ៣ ៨៤០ x ១ ៦៤៤ ភីកសែល គាំទ្រ HDR (BT.2020) អមប្រព័ន្ធសំឡេង Dolby Atmos។
កាមេរ៉ា ៣ គ្រាប់នៅខាងក្រោយ ដោយគ្រាប់ទីមួយមាន Sensor ទំហំ 1/2.6” ជាមួយមុខងារ OIS+EIS និង Dual Pixel Autofocus ខណៈគ្រាប់ទីពីរជាប្រភេទ Telephoto Lens 2x និងគ្រាប់ទីបីជា Ultra-Wide Lens។ តាមប្រភពពីហាង KoungY មានលក់មួយទឹក Xperia 1 តម្លៃប្រមាណជា ៥៥០ ដុល្លារ ខណះតម្លៃថ្មីនៅប្រមាណជា ៨៥៩ ដុល្លារ។
Xperia 1 នេះប្រើប្រាស់បន្ទះឈីបជំនាន់ចុងក្រោយ Qualcomm Snapdragon 855 មាន RAM ទំហំ 6GB អមអង្គផ្ទុក 64/128GB ជាមួយការបន្ថែម microSD Card ដល់ 512GB។
មានថាមពលថ្ម ៣ ៣៣០mAh ដោយខ្នងមុខក្រោយការពារដោយស្រទាប់កញ្ចក់ Gorilla Glass 6 បន្សំអាវក្រោះការពារទឹកស្តង់ដារ IP68 ខណៈប្រព័ន្ធស្កេនខ្ចៅដៃលាក់ទុកនៅចំហៀង ប៉ុន្តែចែកដាច់ចេញពីប៊ូតុង Power៕
ចុចអាន៖