• 2019-10-17 01:25:01
  • ព័ត៌មាន

ហាម​ដាច់​ខាត! បើ Google ​ចង់​លក់ Pixel 4 នៅ​ឥណ្ឌា លុះ​ត្រា​បិទ​ចោល​មុខងារ​នេះ​សិន

  • 2019-10-17 01:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google ​បាន​ចេញ​ផ្សាយ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន​ម៉ូឌែល Pixel 4 និង Pixel 4 XL នៅ​មុន​នេះ​បន្តិច។ ចំណុច​ភ្ញាក់ផ្អើល​មួយ​គឺ​ត្រកូល Pixel ឆ្នាំ ២០១៩ ខុស​ពី​ម៉ូឌែល​មុនៗ ពោល​គឺ​មិន​អាច​ចរាចរ​លើ​ទីផ្សារ​ឥណ្ឌា​បាន​ឡើយ។

មូលហេតុ​គឺ​ដោយ​សារ Google ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​រ៉ាដា Soli ​ដើម្បី​ដំណើរការ​មុខងារ​បញ្ជា​ដោយ​កាយវិការ​ពី​ចម្ងាយ Motion Sense ​ហើយ​វា​មាន​កម្រិត​ប្រេកង់​ដល់​ទៅ 60GHz។ នៅ​កម្រិត​នេះ​បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដាច់​ខាត ជា​រួម​ប្រសិន​ណា​ក្រុមហ៊ុន​អាមេរិក​ចង់​លក់ Pixel 4 នៅ​ឥណ្ឌា​លុះ​ត្រា​តែ​ដក​ចោល​មុខងារ​នោះ​សិន។

ប៉ុន្តែ​ផល​ប៉ះពាល់​ធ្ងន់​មួយ គឺ​បច្ចេកវិទ្យា Soli ក៏​ជា​អ្នក​ផ្គត់ផ្គង់​ឲ្យ​មាន​ដំណើរការ​ប្រព័ន្ធ Face Unlock ផង​ដែរ ហើយ​ស្រប​ពេល Pixel ឆ្នាំ​នេះ​គ្មាន​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​ផង​នោះ បែប​នេះ​ប្រព័ន្ធ​សុវត្ថិភាព​តែ​មួយ​គត់​គឺ​ការ​ដោះ​សោ​ដោយ​ដាក់​កូដ​សម្ងាត់។

យ៉ាងណាមិញ​មិន​ទាន់​មាន​ការ​សម្រេច​ជាក់លាក់​នោះ​ទេ ថា​ Google នឹង​កែច្នៃ​ជា​ថ្មី​ដើម្បី​តម្រូវ​ទីផ្សារ​ឥណ្ឌា​មួយ​ផ្នែក​ឬ​ក៏​បែប​ណា ព្រោះ​តាម​ដឹង​វា​ក៏​មិន​ប៉ះពាល់​ដល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ខ្លាំង​ដែរ ព្រោះ​តួ​លេខ​លក់​ Pixel កន្លង​ទៅ នៅ​ឥណ្ឌា​ពុំ​មែន​ជា​ទីផ្សារ​ត្រូវ​ប៉ាន់​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​ទេ៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់