• 2019-10-16 01:59:05
  • ព័ត៌មាន

តម្លៃអេមខ្លាំង! vivo V17 Pro កាមេរ៉ា 6 គ្រាប់ ចេញលក់ជាផ្លូវការនៅកម្ពុជា

  • 2019-10-16 01:59:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

V17 Pro ជា​ម៉ូឌែល​ស្មាតហ្វូន​ស៊េរី​ថ្មី របស់​ក្រុមហ៊ុន vivo ដែល​មាន​ភ្ជាប់​មក​ជា​មួយ​នឹង កាមេរ៉ា​សរុប​ចំនួន ៦ គ្រាប់ អាច​​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ថត​រូបភាព បាន​កាន់​តែ​ពេញ​ចិត្ត។ ក្នុង​នោះ vivo ក៏​ទើប​តែ​ប្រកាស​បង្ហាញ វត្តមាន​ស្មាតហ្វូន​នេះ ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​​ផង​ដែរ ជាមួយ​នឹង​ការ​ដាក់​ឲ្យ​ Pre-Order កាល​ពី​ថ្ងៃ​ទី ៦ ខែ​តុលា ឆ្នាំ ២០១៩។

សម្រាប់​ពេល​នេះ vivo ក៏​បាន​បញ្ជាក់​ពី​ថ្ងៃ​ចេញ​លក់​ជា​ផ្លូវការ​សម្រាប់​អ្នក​ប្រើប្រាស់ និង​ជា​អ្នក​គាំទ្រ​ផលិតផល​ម៉ាក vivo ទាំង​អស់​ផង​ដែរ។ បើ​យោង​តាម​ការ​បញ្ជាក់​ពី​ខាង​ក្រុមហ៊ុន vivo នៅ​ក្នុង​ស្រុក​ បាន​បង្ហាញ​ថា​ក្រោយ​ពី​ការ​ដាក់ Pre-Order រួច​មក ស្មាតហ្វូន V17 Pro ត្រូវ​បាន​ដាក់​លក់​នៅ​ថ្ងៃ​ទី ១៣ ខែ​តុលា ​ជា​មួយ​នឹង​កញ្ចប់​តម្លៃ ៤៤៩ ដុល្លារ ។ នេះ​ជា​តម្លៃ​មួយ ដែល​ល្អ គួប​ផ្សំ​ជា​មួយ​លក្ខណៈ​សម្បត្តិ​ប្រសើរ ផង​នោះ V17Pro អាច​ត្រូវចិត្ត អ្នក​ប្រើ​ភាគ​ច្រើន​បាន ហើយ​ក្រៅ​ពី​នេះ vivo ក៏​ផ្ដល់​ជូន​ជា​កាដូ​បន្ថែម ទៀត​ផង​ដែរ។

ខាង​ក្រោម​ជា​លក្ខណៈ​ពិសេស​នៃ​ស្មាតហ្វូន vivo V17Pro ៖

  • ភ្ជាប់​មក​ជា​មួយ​អេក្រង់ ទំហំ ៦,៤៤ អ៊ីញ Ultra Fullview™Display ជា​ប្រភេទ Super AMOLED អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 2400 x 1080 FHD+ លាត​សន្ធឹង​ប្រមាណ ៩១,៦៥% នៃ​ផ្ទៃ ខាងមុខ ប្រើ E3 OLED ចុង​ក្រោយ​បំពាក់ DCI -P3 Colorgamut 100%

  • ប្រើ​បន្ទះ​ឈីប Qualcomm Snapdragon 675AIE Octa-core

  • CPU Octa-core ដំណើរ​ការ​បាន​ក្នុង​ល្បឿន 2.0 GHz

  • មាន​រ៉េម 8GB, អង្គ​ផ្ទុក​ទិន្នន័យ 128GB

  • មាន​ថ្ម​ទំហំ​ធំ 4100 mAh

  • ដំណើរ​ការ​ដោយ Android 9 និង​ស្បែក Interface ប្រភេទ Funtouch OS 9.1

  • មាន​កាមេរ៉ា​មុខ​ផុស​ឡើង ២ គ្រាប់ ទំហំ (32MP+8MP), កាមេរ៉ា​ក្រោយ៤គ្រាប់ (42MP+8MP+2MP+2MP)

  • បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ផ្លេក​បន្ទោរ​ Dual-Engine Fast Charging (9V 2A)

  • បំពាក់​មក​ជា​មួយ​នឹង​ខ្សែ​សាក USB-C

  • អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ

  • មាន​មុខងារ Face Unlock + FingerPrint

មតិយោបល់