• 2019-10-14 08:01:13
  • ព័ត៌មាន

តម្លៃឡើងធូរ! មានលក់នៅខ្មែរហើយទូរសព្ទ​ Xiaomi កាមេរ៉ា​​ 64MP

  • 2019-10-14 08:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​មាន​កាមេរ៉ា​ទំហំ ៦៤ មេហ្គាភិកសែល ដែល​ Xiaomi សន្យា ​បាន​ប្រកាស​ចេញជា​ផ្លូវ​ការ​ហើយ​។ ថ្មីៗនេះ Redmi Note 8 Pro ជា​ទូរសព្ទ​តម្លៃ​មធ្យម​នោះបានបង្ហាញវត្តមាននៅទីផ្សារក្នុងស្រុក

Redmi Note 8 Pro

តាមការឲ្យដឹងពីសាខា Xiaomi (Mi Home - Santhormok) ទូរសព្ទ​មាន​កាមេរ៉ា​ ៣ គ្រាប់នេះ មានតម្លៃចាប់ពី​ ២៦៩ ដុល្លារសម្រាប់ជម្រើស (RAM ៦GB មេម៉ូរី ១២៨GB) ។

Redmi Note 8 Pro បំពាក់​អេក្រង់​ LCD ទំហំ ៦,៥៣ អ៊ីញ បង្ហាញ​នៅ​កម្រិត Full HD+ ប្រើបន្ទះ​ឈីប Mediatek's Helio G90T មាន​កាមេរ៉ា ៤ គ្រាប់៖ ៦៤ MP ISOCELL របស់ Samsung និង ៨ MP ប្រភេទ Ultra-wide-angle និង ២ MP ប្រភេទ Macro និង ២ MP depth sensor។

រីឯ​កាមេរ៉ា​មុខ​ទំហំ ២០ MP មាន​ថាមពលថ្ម​ទំហំ ៤៥០០ mAh សាក​លឿន​ល្បឿន ១៨ វ៉ាត់ និង​ថែមទាំងមានបច្ចេកវិទ្យា​បញ្ចុះកម្ដៅ liquid cooling chamber ផងដែរ៕

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

មតិយោបល់