• 2019-10-17 07:08:12
  • ព័ត៌មាន

ULS បានរក​ឃើញ​ក្រុមនិស្សិតជយលាភី​ ផ្នែកស្ថាបត្យកម្មកែ​ច្នៃ​ក្រុង​ភ្នំពេញ​ឲ្យ​ប្រសើរ​ជាង​មុន

  • 2019-10-17 07:08:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិតស្ថាបត្យកម្មចំនួន ៥ ក្រុមត្រូវបានជ្រើសរើសមកចូលរួម​​កម្មវិធី​សិក្ខាសាលា​​ និង​ការ​ប្រកួត​ប្រជែងស្ថាបត្យកម្ម (Housing - Designing Accessible Solutions for the New Phnom Penh) ​រយៈពេល ៥ សប្តាហ៍ លើ​គម្រោងអភិវឌ្ឍស្ថាបត្យកម្ម សម្រាប់កែច្នៃតំបន់មួយនៃ​ក្រុង​ភ្នំពេញ​ឲ្យ​ប្រសើរ​ជាង​មុន។ កម្មវិធីនេះមានការចូលរួមបង្ហាត់បង្រៀនពី​សាស្ត្រាចារ្យស្ថាបត្យកម្ម ​ពីរ​រូប​គឺ​លោក Cesar Cabanas និង Gustavo Contepomi ​ដែល​មាន​បទពិសោធន៍សរុបចូលគ្នា​ជាង ៥០ ឆ្នាំ​ក្នុង​វិស័យ​នេះ​។

ក្រុម​ហ៊ុន Urban Living Solutions បាន​ប្រកាស​ចេញ​នូវ​លទ្ធផល​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​តុលា ​ឆ្នាំ ២០១៩ នៅ The Factory Phnom Penh ក្រោមការវាយតម្លៃរបស់អ្នកជំនាញចំនួន​ ៥ រូបក្នុងវិស័យសំណង់ស្ថាបត្យកម្ម និងអភិវឌ្ឍន៏។

ខាងក្រោមនេះជាឈ្មោះនៃក្រុមជយលាភីទាំង ៣ ក្រុម និងប្រាក់រង្វាន់៖

-ជយលាភីក្រុមលេខ ១ ក្រុម K-C-V ទទួលបានប្រាក់រង្វាន់ ២០០០ ដុល្លារ​ និង​វិញ្ញាបនបត្រ​​មួយ​

-ជយលាភីក្រុមលេខ ២ ក្រុម Skywalker ទទួលបានប្រាក់រង្វាន់ ១០០០ ដុល្លារ ​និង​​វិញ្ញាបនបត្រ​​មួយ

-ជយលាភីក្រុមលេខ ៣ ក្រុម YOUTH ទទួលបានប្រាក់រង្វាន់ ៥០០ ដុល្លារ​ និង​វិញ្ញាបនបត្រ​​មួយ។ សម្រាប់និស្សិតទាំង ៥ ក្រុមក៏​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចូល​រួម​​ផង​ដែរ។

Urban Living Solutions បង្កេីតសិក្ខាសាលានេះឡេីងក្នុងគោល​បំណង​​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​កម្រិត​យល់​ដឹង ​និង​ការ​រិះគិត​​​ក្នុង​ផ្នែក​​​បង្កេីតប្លង់ស្ថាបត្យកម្ម និងនគរូបនីយកម្ម ព្រមទាំង​ផ្ដល់​ឱកាស​ឲ្យ​និស្សិតខ្មែរអាច​ស្វែងរក​ដំណោះស្រាយ​នានា ​មក​ផ្សំ​ឲ្យ​ស្នាដៃ​របស់ពួកនិស្សិត កាន់​តែ​មាន​ភាព​លេច​ធ្លោ។​ ​ជាក់ស្ដែង​ ​ក្រុម​ជយលាភី​លេខ ១​ ​ពួក​គេ​បាន​បង្ហាញ​ពី​ទេពកោសល្យ​​ ក្នុងការសិក្សា​ និងការរចនា​ប្លង់​យ៉ាង​លម្អិត​ ដោយ​​គម្រោង​នេះ ​អាច​​នឹង​​ចេញ​ជា​រូប​រាង​ពិត​ប្រាកដ​​ នៅ​លើ​ទីតាំងសិក្សាតែ​ម្ដង​។

សកម្មភាពគណៈកម្មការកំពុងដាក់ពិន្ទុ

គួរបញ្ជាក់ផងដែរថា ក្រុម​ហ៊ុន Urban Living Solutions គឺជាក្រុមហ៊ុន​អចលនៈ​ទ្រព្យ​ និងអភិវឌ្ឍ​ដោយ​ផ្តោត​លើ​ដំណោះស្រាយនៃការរស់នៅ​របស់សហគមន៍​ដើម្បី​ឆ្លើយតបទៅនឹងការលូតលាស់ឆាប់រហ័ស នៃនគរូបនីយកម្ម​​របស់​ប្រទេស​កម្ពុជា៕

សកម្មភាពក្នុងពេលសិក្ខាសាលា៖

លោក Cesar Cabanas និង Gustavo Contepomi
ប្រភពរូប៖ Urban Living Solutions

សកម្មភាពពេលធ្វើបទបង្ហាញ៖

គណកម្មការកំពុងមើលការធ្វើបទបង្ហាញ

សកម្មភាពពេលប្រកាសលទ្ធផល៖

ក្រុមលេខ ១
ក្រុមលេខ ២
ក្រុមលេខ ៣
រុបថតជុំគ្នាក្រោយប្រកាសលទ្ធផល

ស្នាដៃក្រុមនិស្សិតជយលាភីទាំង ៣ ក្រុម

-ក្រុមទី ១៖

-ក្រុមទី ២៖

-ក្រុមទី ៣៖

​សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់៖ ​/www.housingphnompenh.com ឬ ​Facebook.com/urban Living Solutions (ULS)

អត្ថបទ៖ រក្សា

មតិយោបល់