• 2019-10-11 03:38:47
  • ផលិតផលថ្មី

Toyota បញ្ចេញរូបរាងឡានប្រើអ៊ីដ្រូហ្សែនជំនាន់ថ្មី

  • 2019-10-11 03:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​បង្ហាញ​ចេញ​រូបរាង​ Concept នៃ​រថយន្ត​ Mirai ស៊េរី​ឆ្នាំ ២០២១ ដែល​វា​​គឺ​ជា​ជំនាន់​ទី​ពីរ​នៃ​រថយន្ត​​ប្រភេទ​អ៊ីដ្រូហ្សែន​នេះ ហើយ​នឹង​ចេញ​លក់​លើ​ទីផ្សារ​មួយ​ចំនួន​នៅ​ចុង​ឆ្នាំ ២០២០។

រថយន្ត Mirai ជំនាន់​ដំបូង​បំផុត បាន​បង្ហាញ​នៅ​ក្នុង​ឆ្នាំ ២០១៥ ដែល​មាន​លក់​រាយ​នៅ​ទីផ្សារ​អាមេរិក​ខាង​ជើង ប៉ុន្តែ​មិន​ជា​សូវ​ពេញ​និយម​ប៉ុន្មាន​ឡើយ។ ​រូបរាង​ថ្មី​គឺ​កាន់​តែ​​មាន​ភាព​ទាក់ទាញ និង​ទាន់​សម័យ​ដែល​រំពឹង​ថា​នឹង​ទទួល​បាន​ផល​វិជ្ជមាន។

រថយន្ត Mirai ជំនាន់​ថ្មី​នេះ​អះអាង​ថា​បង្កើន​ចម្ងាយ​បើកបរ​បាន​ឆ្ងាយ​ជាង​មុន ៣០% លើ​ការ​ចាក់​បញ្ចេញ​អ៊ីដ្រូហ្សែន ដែល​អាច​ដល់​ចម្ងាយ​ប្រហែល ៦៣០ គីឡូម៉ែត្រ។ ខុស​ពី​រថយន្ត​អគ្គិសនី​ធម្មតា រថយន្ត​ Mirai គឺ​អាច​បង្កើត​ថាមពល​អគ្គិសនី​ដោយ​ខ្លួន​ឯង ដោយ​ប្រើ​ប្រាស់​អ៊ីដ្រូហ្សែន និង​អុកស៊ីហ្សែន​ហើយ​បញ្ចេញ​នូវ​ចំហាយ​ទឹក​ទៅ​បរិស្ថាន។

គុណ​សម្បត្តិ​ដ៏​ធំ​មួយ​របស់​រថយន្ត​នេះ បើ​ធៀប​នឹង​រថយន្ត​ប្រើ​ប្រាស់​អាគុយ គឺ​ថា​វា​ចំណាយ​ពេល​ប្រមាណ ៥ នាទី​ប៉ុណ្ណោះ​ដើម្បី​ចាក់​បំពេញ​អ៊ីដ្រូហ្សែន​នៅ​ស្ថានីយ។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​ស្ថានីយ​ចាក់​អ៊ីដ្រូហ្សែន​នៅ​មិន​ទាន់​សម្បូរ​បែប​នៅ​ឡើយ៕

ចុចអាន ៖ គ្រាន់ថ្លៃទឹកថ្នាំឡាន BMW 8 Series មួយនេះ ចង់ប្រហែលតម្លៃឡាន Prius

​​​​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់