• 2019-10-11 03:21:47
  • ផលិតផលថ្មី

OnePlus 7T Pro ចេញមករូបរាងដដែល មានញាត់ឈីប Snapdragon 855+

  • 2019-10-11 03:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 7T Pro បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ ដោយ​មិន​មាន​ការ​ផ្លាស់​ខ្លាំង​ដូច​ជា​ OnePlus 7T នោះ​ឡើយ។ វា​មាន​មក​ជា​មួយ​នូវ McLaren Edition ដែល​មាន​ឌីហ្សាញ​​រូបរាង​ប្លែក និង​មាន RAM ទំហំ ១២GB។

7T Pro គឺ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 855+ ដែល​មាន​ដំណើរ​ការ​ក្រាហ្វិក​លឿន​ជាង​មុខ​ ១៥%។ ផ្នែក​នេះ​វា​កាន់​តែ​ល្អ​ពេល​ប្រើ​គូ​ជា​មួយ​អេក្រង់​ដែល​មាន​ Refresh Rate ៩០ ហឺត។ ម៉ូដែល​នេះ​មាន​ជម្រើស RAM ទំហំ ៨GB តែ​មួយ​គត់​ជា​មួយ​អង្គ​ផ្ទុក ២៥៦GB មាន​បច្ចេកវិទ្យា​ UFS 3.0។ ប្រសិន​បើ​ចង់​បាន RAM ទំហំ ១២GB គឺ​មាន​តែ​ McLaren Edition ប៉ុណ្ណោះ។

McLaren Edition

ការ​ផ្លាស់​ប្ដូរ​មួយ​ទៀត​គឺ​ការ​បន្ថែម​មុខងារ Warp Charge 30T ដែល​មាន​កម្លាំង​សាក​ល្បឿន​ជាង​បច្ចេកវិទ្យា 30W ប្រមាណ ២៣%។ កាមេរ៉ា Selfie មិន​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​កាមេរ៉ា​បី​គ្រាប់​ខាង​ក្រោយ​មាន​បន្ថែម​មុខងារ​ថ្មី​មួយ​បាន​ពី 7T នោះ​គឺ​ Macro Mode។

OnePlus 7T នឹង​មាន​លក់​នៅ​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ​ជា​មួយ​តម្លៃ​ ៧៦០ អឺរ៉ូ (ប្រមាណ​ ៨៣៧ ដុល្លារ) ហើយ​ McLaren Edition ចេញ​លក់​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា ជា​មួយ​តម្លៃ ៨៦០ អឺរ៉ូ (ប្រមាណ ៩៤៧ ដុល្លារ)៕​​​

ចុចអាន ៖ បង្ហាញមុខហើយ! ទូរសព្ទសាកថ្មលឿនជាងគេក្នុងលោក

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់