• 2019-10-10 08:05:00
  • ព័ត៌មាន

ទៀត​ហើយ! អ្នក​កាន់ iPhone 11 និង 11 Pro ​កំពុង​ជួប​បញ្ហា​ដ៏​ភ្ញាក់ផ្អើល​មួយ​នេះ​ឬ​ទេ?

  • 2019-10-10 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតិថិជន​ដែល​កំពុង​ប្រើ​ប្រាស់ iPhone 11 និង iPhone 11 Pro ​​បាន​រាយការណ៍​ពី​បញ្ហា​មួយ​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​គឺ ​ត្រង់​ចំណុច​អេក្រង់​ផ្នែក​ខាង​លើ។

iPhone 11 pro ដែលកំពុងជូបបញ្ហាងាយនឹងឆ្កូត

​សំណួរ​ដែល Apple support ទទួល​បាន​នៅ​ថ្ងៃ​នេះ​ ​សុទ្ធ​តែ​ជា​សំណួរ​ពី​ផ្នែក​អេក្រង់​នោះ ងាយ​នឹង​ឆ្កូត​ គ្រាន់​តែ​ដក​ ឬ​យក​ចេញ​ពី​ហ៊ោបៅ​ខោ ឬ​កាបូប​ជា​ដើម។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ​អ្នក​ប្រើប្រាស់​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ត្រង់​ចំណុច​នេះ​ជាខ្លាំង ថែមទាំងលើកឡើងថា iPhone ចេញថ្មីជំនាន់មុនៗក៏មិនងាយនឹងឆ្កូតបែបនេះដែរ ទោះជាដាក់ក្នុងហ៊ោបៅខោខូវប៊យក៏ដោយ។

iPhone 11 pro ដែលកំពុងជូបបញ្ហាងាយនឹងឆ្កូត

យ៉ាងណាមិញ​មិន​ទាន់​មាន​ការ​បកស្រាយ​ចេញ​ពី​ក្រុមហ៊ុន Apple នៅ​ឡើយ ជុំវិញ​ចម្លើយ​ថា​វា​ជា​បញ្ហា​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ខ្លាំង ឬ​ត្រឹម​ជា​បញ្ហាមួយ ឬ ពីរគ្រឿងប៉ុណ្ណោះរបស់អ្នក​ប្រើប្រាស់៕

iPhone 11 Pro

អត្ថបទទាក់ទង៖

ប្រភព៖ ioshacker ប្រែ​សម្រួល៖ រក្សា

មតិយោបល់