• 2019-10-09 04:27:46
  • ព័ត៌មាន

ត្រៀម​តែ​លុយ​ទៅ! ម៉ាស៊ីន​ហ្គេម PlayStation 5 ​រំពឹង​ចេញ​លក់​ឆ្នាំ​ក្រោយ​តម្លៃ​ ៤៩៩ ដុល្លារ

  • 2019-10-09 04:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចេញ​ផ្សាយ PlayStation 4 Slim និង PlayStation 4 Pro នៅ​ឆ្នាំ ២០១៦ កន្លង​ទៅ​ជិត ៣ ឆ្នាំ​មក​នេះ Sony ពុំ​ទាន់​បន្ត​ប្រកាស​នូវ​ម៉ាស៊ីន​ហ្គេម​ម៉ូឌែល​ថ្មី​ណា​មួយ​ទៀត​នោះ​ទេ ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០១៩ ក៏​មាន​ដំណឹង​ល្ហិចល្ហៀង​ថា​ជំនាន់ PS5 អាច​នឹង​ឈាន​ចូល​មក​ដល់ ហើយ​ដាក់​លក់​ក្នុង​ឆ្នាំ ២០២០។

របាយការណ៍នេះ​បង្ហោះ​ផ្សាយ​ដោយ Developer ចែកចាយ​លើ​គេហទំព័រ Pastebin ដោយ​បង្ហើប​ថា PlayStation 5 ទំនង​ជា​ប្រកាស​ជា​ផ្លូវការ​នា​ខែ​មិថុនា ហើយ​ដាក់​លក់​ក្នុង​អំឡុង​ខែ​មិនា​ឆ្នាំ ២០២០។ ជាង​នេះ​ទៅ​ទៀត​វា​មាន​តម្លៃ ៤៩៩ ដុល្លារ ខ្ពស់​ជាង​ជំនាន់​មុន​កាល​ចេញ​ដំបូង ១០០ ដុល្លារ តែ​តម្លៃ​នេះ​គឺ​ស្មើ​ទៅ​នឹង​ម៉ាស៊ីន Xbox One X អ៊ីចឹង​ដែរ។

ចំពោះ​មុខងារ​ពិសេសៗ​ប្រភព​បង្ហើប​ថា​ PS5 នឹង​មាន​មុខងារ​ឲ្យ​ឈ្មោះ Backward Compatible ដែល​អាច​គាំទ្រ​ការ​លេង​ហ្គេម​នៃ​ឌីស​ចាស់ៗ​តាំង​ពី​សេរ៊ី PS/PS2/PS3 ឬ PS4 ​បន្សំ​ការ​ចេញ​ផ្សាយ​សេវាកម្ម​ថ្មី​ PS Plus។ មាន​ទំហំ​ផ្ទុក 2TB គាំទ្រ​ការ​បង្ហាញ​ដល់​កម្រិត 8K ជាមួយ​ដំណើរការ​នៃ​ឧបករណ៍ PlayStation VR និង​ដៃ​ហ្គេម DualShock 5 Controller៕

ដៃហ្គេម SONY

ប្រភព៖ Gadgets ប្រែ​សម្រួល៖ រក្សា

មតិយោបល់