• 2019-10-09 07:05:36
  • ព័ត៌មាន

កុំព្យូទ័រតម្លៃក្រោម ៣០០ ដុល្លារ សមត្ថភាពខ្លាំងប៉ុណ្ណេះអាចគិតគូរប្រើការសម្រាប់និស្សិត

  • 2019-10-09 07:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមក កុំព្យូទ័រយួរដៃ ឬឡេបថប និស្សិតត្រឹមប្រើការវាយអត្ថបទ ឬបង្កើតធ្វើការងារសាលា​(ធ្វើSlide ដោយប្រើ Power Point) តែងតែធ្ងន់ៗ​និងលក្ខណៈសម្បតិមិនសូវមានអ្វីពិសេស។ ឥឡូវងាកមកមើលឡេបថប ៣ ស៊េរីឆ្នាំ ២០១៩ នេះមិនត្រឹមតែមានសមត្ថភាពខ្លាំងលើសពីកុំព្យូទ័រនិស្សិតធម្មតា ហើយក៏មានបង្កប់នូវបច្ចេកវិទ្យាថ្មីៗមកជាមួយផងដែរ។

#ម៉ូឌែល ​E402BA​ តម្លៃ ២៩៩ ដុល្លារ

ASUS ម៉ូឌែល ​E402BA​ ​ជា​ប្រភេទ​ឡេបថ​បលំដាប់ថ​វិការ​ បង្កើត​ឡើង​សម្រាប់​អ្នកប្រើ​ប្រាស់​ក្នុង​ការ​ធ្វើការ​ប្រចាំថ្ងៃ​ទូទៅ​​មាន​រូបរាង​និង​រចនា​បទ​ស្រស់​ស្អាត​ទាន់សម័យ​បែប Premium មាន​សមត្ថភាព​មធ្យម​អាច​ធ្វើការ Multitasking បាន​រលូន​ល្អ​ជាមួយ Microsoft​ ​Office​ ​និង​ការ​បើក​លេង​អ៊ី​ន​ធើ​ណែតទូទៅ​។

បំពាក់​មក​ជាមួយCPU​ ​AMD​ ​A4​-​9125​ ​រ៉េ​ម​ ​DDR3L​ ​៤GB​ ​ប្រព័ន្ធ​ដំណើរការWindow​ ​10​ ​Home​ ​និង​ទំហំ​ផ្ទុក​ប្រភេទSATA​ ​ដល់ទៅ​ ​1TB ឯណោះ​ងាយស្រួល​សម្រាប់​អ្នក​ដែល​ត្រូវការ​ផ្ទុក​ឯកសារ​ច្រើន​។​

វាមាន​ទម្ងន់​ស្រាល​ល្មម​ត្រឹម ១.៦ គីឡូក្រាម ងាយស្រួល​ក្នុង​ការ​យក​តាម​ខ្លួន​ ​បំពាក់​ជាមួយនឹង​អេក្រង់​ទំហំ ១៤ អ៊ីញ​ ​HD​ ​រន្ធSpeakerធំៗ​ចំនួន2នៅ​ខាងក្រោម​ ​មាន​រន្ធ​ដោត​កាស់​ ​រន្ធ​សាក​ថ្ម​ ​រន្ធ​ដោត VGA​/​mini​ ​d​ ​sub​ មានជម្រើស​រន្ធ USB​ ​Type​ ​A​ ​3.0​ ​រន្ធ​ ​USB​ ​2.0​ ​រន្ធ​ ​RJ45​ ​និង​រន្ធ HDMI​ ។​

#ម៉ូឌែល ​E203MAH​ ​តម្លៃ ២៨៩ ដុល្លារ

ពត់​បាន​ដល់ទៅ ១៨០ ដឺក្រេ​

ម៉ូឌែល E203MAH បំពាក់​មកជាមួយ​ ​CPU​ ​Quad​ ​core​ ​Intel​ ​Celeron​ ​N4000​ ​រ៉េ​ម​ ​DDR4​ ​4GB​ ​ទំហំ​ផ្ទុក​ ​500GB ​និង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Window​ ​10​ ​Home​ ​ដែល​សមស្រប​ជាមួយ​អ្នក​ដែល​ធ្វើ​ការ​ច្រើ​នបែប Office និង​លេង​អ៊ី​ន​ធើ​នែ​ត​ ​ឬ​មើល​រឿង​ទូទៅ​។​

លេប​ថ​បនេះ​មាន​ជម្រើស ៣ ពណ៌​ស្រស់​ស្អាត​គឺ​ពណ៌ទឹកប្រាក់​ ​ពណ៌​ផ្កាឈូក​ ​និង​ពណ៌ខៀវ​ ​មាន​ទំហំ​អេក្រង់ ១១.៦ អ៊ីញ​ដែល​បង្កើត​ឡើង​សម្រាប់​អ្នក​ដែល​ចូលចិត្ត​យក​លេប​ថ​បតាម​ខ្លួន​ច្រើន​គឺ​វា​មាន​ទម្ងន់​ស្រាល​ខ្លាំង​គឹ​មិនដល់ ១ គីឡូក្រាមផង (ត្រឹមតែ ៩៨០ក្រាម​តែប៉ុណ្ណោះ)​ ​និង​ទំហំ​ប៉ុន​ក្រ​ដាស់ A4​ ​និង​កាន់​ថ្ម​បាន​យូរ​ដល់ទៅ ១០ ម៉ោង​ឯណោះ​។​

អ្នកប្រើ​ប្រាស់​អា​ចកាច់់​បទ​ឡេប​ថបនេះ ឲ្យផ្តេក​លើ​តុ​បាន​ គឺ​វា​ពិសេស​សម្រាប់​ការចែក​រំលែក​ ​ឬ​ការ​ធ្វើការ​ជា​ក្រុម​ជាដើម​ ​ព្រោះ​វា​ត្រូវ​បាន​បំពាក់​ជា​មួយ​គន្លឹះ​ពិសេស​ដែល​អាច​ពត់​បាន​ដល់ទៅ ១៨០ ដឺក្រេ​។​ ​វាក៏បាន​ភ្ជាប់​ជាមួយ​ ​រន្ធ​ដោត​កាស់​ ​រន្ធ USB​ ​3.1 ចំនួន២ ​រន្ធ HDMI​ ​រន្ធ​ ​micro​ ​SD​ ​និង​រន្ធ​ ​USB​ ​Type​ ​C​ ​ផង​ដែរ​ ជាមួយនឹងរចនា​បទ​ស្អាត​ស្តើង​ស្រាល​ ​សមត្ថភាព​មធ្យម​ ​និង​មានគុណ​ភាព​ខ្ពស់​។

#​ម៉ូឌែល X407MA​ តម្លៃ ២៩៩ ដុល្លារ

X407MA​ 14 អ៊ិញ

ឡេបថ​បនេះ​បំពាក់​ជាមួយ​ ​CPU​ ​Quad​ ​core​ ​Intel​ ​Celeron​ ​N4000​ ​រ៉េ​ម​ ​DDR4​ ​4GB​ ​អាច​បន្ថែម​ឡើង​ដល់ ៨GB ដំណើរការ​ដោយWindow​ ​10​ ​Home​ ​មាន​ថ្ម​ខ្លាំង​កាន់​បាន​យូរ​ ​ព្រមទាំង​ប្រើ​យូរ​មិនសូវ​ក្តៅ​ ​ល្អ​បំផុត​សម្រាប់​អ្នកធ្វើការ​ងារ​ច្រើន​ជាពិសេស​ការងារ​បែប​ការិយាល័យMicrosoft​ ​Office​ ​ឬ​អ្នក​ដែល​ត្រូវការ​ថ្ម​យូរ​សម្រាប់​ការកម្សាន្ត​មើល​រឿង​ ​ស្តាប់​ចម្រៀង​ ​ឬ​ការប្រើ​ប្រាស់​អ៊ី​ន​ធើ​នែ​ត​ទូទៅ​ជាដើម​។​

ឡេបថ​បនេះ​មាន​ទម្ងន់ ១.៥ គីឡូក្រាមស្រាល​ងាយស្រួល​យក​តាម​ខ្លួន​ទៅណាមកណា​ ​មាន​ទំហំ​អេក្រង់ ១៤ អ៊ីញ​ ​Full​ ​HD​ ​មាន​បច្ចេកវិទ្យា NanoEdge​ ​display​ ​អេក្រង់​សឹង​ពេញ​គែម​ល្អ​ ​ផ្តល់​បទពិសោធន៍​ល្អ​ដល់​អ្នក​ដែល​ធ្វើការ​ជាមួយនឹង​អេក្រង់​ច្រើន​។​

X407MA ក៏Supportនូវ​ការ​បច្ចេកវិទ្យា​ដោះ​សោរ​តាម Finger​ ​Print​ ​ព្រមទាំង​បច្ចេកវិទ្យា Fast​ ​Charge អាច​សាក​ថ្ម​បាន​លឿន​​ដល់ទៅ ៦០%​ ត្រឹមតែ ៤៩ នាទី​។​ ដោយមានរូបរាង​ស្អាត​បែបPremium​ ​មាន​ជម្រើស ២ ពណ៌​ស្អា​តៗ​គឺ​ពណ៌ខៀវ​ក្រម៉ៅ​ ​និង​ ​ពណ៌ទឹកមាស​ ​ផ្គួប​សមត្ថភាព​ខ្លាំង​ ​និង​ថ្ម​កាន់​បាន​យូរ​ល្អ​៕

អត្ថបទ៖ រក្សា

មតិយោបល់