• 2019-10-07 07:40:50
  • ព័ត៌មាន

ទូរសព្ទ​ ​Reno​ ​2F​ ដល់ទៅ ១០ ​គ្រឿង​ទុកសម្រាប់អ្នកកម្ម៉​ង់​ស្មាតហ្វូន ​OPPO​ រូតរះឡើង!

  • 2019-10-07 07:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់ពី​បញ្ចប់​ពិធី​គម្រប់​ខួប​ ៣ ឆ្នាំ​នៃ​ដំណើរការ​ទីផ្សារ​ ​និង​​អបអរសាទរ​ជយ​ជម្នះ​ដែល​នាំមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ ​OPPO​ ​ក៏បាន​ប្រកាស​ផ្តល់​សំណាង​​ស្មា​ត​ហ្វូ​នកូ​នកា​ត់​ ​OPPO​ ​Reno​ ​2F​ ​ដ៏​ថ្មីសន្លាងចំនួន​ ១០ ​គ្រឿង​​ពី​តាម​បណ្តា​ហាង​លក់​ទូរសព្ទ​នានា​នៅ​ទូទាំង​ប្រទេស​ ​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ទៅ​ថ្ងៃទី​ ​១៦ ​តុលា​ ​២០១៩​។​ ​វា​ជា​ដំណឹងល្អ​មួយ​សម្រាប់​អតិថិជន ដែល​លើក​នេះ​ពិសេសណាស់ គ្រាន់​តែ​កម្ម៉​ង់​ទុក​​បាន​ចំណេញ​ទូរសព្ទ​ឥត​គិត​ថ្លៃ​ភ្លាម​ៗ​ ​រក​ឯណា​បាន​ឱ​កា​សល្អៗ​បែបនេះ​។​

Reno​ ​2F​

​យោង​តាម​​ទំព័រ​ហ្វេ​កបុក​ផ្លូវការ​របស់​ ​OPPO​ ​កាលពី​ម្សិលមិញ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គ្រប់​អតិថិជន​អាច​អញ្ជើញ​ទៅ​កក់​ទូរសព្ទ​ ​Reno​ ​2​ ​series​ ​គឺ​ ​Reno​ ​2​ ​និង​ ​Reno​ ​2F​ ​នៅ​តាម​បណ្តា​ហាង​លក់​ទូរសព្ទ​ដែល​នៅ​ក្បែរ​អ្នក​ជាងគេ​​ នោះ​ម្ចាស់ហាង​នឹង​ផ្តល់​ជូន​នូវ​ ​“​ប័ណ្ណ​កក់​ទុកមុន​ ​(​Blind​ ​Order​ ​Card​)​”​ ​សម្រាប់​បំពេញ​​ចាប់ពី​ ​ថ្ងៃទី ៧​ ​ដល់​ថ្ងៃទី ១៦​ ​ខែតុលា​ ​ដោយ​គោរព​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖​

-​ក​)​ ​អតិថិជន​ត្រូវ​ថតរូប​កាន់​បណ្ណ័​កក់​ទុកមុន​ ​(​Blind​ ​order​)​ ​ជាមួយ​ម្ចាស់ហាង​ ​ឬ​ ​បុគ្គលិក​លក់​របស់​ក្រុមហ៊ុន​ ​OPPO​ ​ដែល​អ្នក​បាន​កក់​ទុកមុន​ ​

-​ខ​)​ ​ត្រូវ​ ​Post​ ​រូប​នោះ​ ​នៅ​លើ​គណនី​ ​Facebook​ ​ផ្ទាល់ខ្លួន​ ​និង​ដាក់ជា​ ​Public​ ​និង​ ​#MyChoiceReno2​ ឬ ​#​MyChoiceReno2F​

-​គ​)​ ​ត្រូវ​ប្រាកដ​ថា​ ​Post​ ​របស់​អ្នក​ត្រូវ​មាន​ចំនួន​ ​Likes​ ​ចាប់ពី​ ​20​ ​Likes​ ​ឡើង​ទៅ​ ​បន្ទាប់មក​ក្រុមហ៊ុន​ ​OPPO​ ​នឹង​ធ្វើការ​ចាប់​ឈ្មោះ​អ្នកឈ្នះ​ដោយ​ការ​ ​Random​ ​ជា​រៀងរាល់ថ្ងៃ​។​ ​ការ​ចាប់​យកឈ្មោះ​អ្នកឈ្នះ​រង្វាន់​ដំបូង​ ​ត្រូវ​នឹង​ថ្ងៃទី​ ​៨​ ​តុលា​ ​២០១៩​ ​នៅ​ម៉ោង ៩ ព្រឹក​​ហើយ​ការប្រកាស​ឈ្មោះ​អ្នកឈ្នះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ដដែល​។​ ​សម្រាប់​កាលបរិច្ឆេទ​​និង​​ទីតាំង​ទទួល​រង្វាន់​​ក្រុមហ៊ុន​ ​OPPO​ ​នឹង​ជូនដំណឹង​តាម​ក្រោយ​។​

​គួរ​រំឮកថា ​ក្រោយពេល​បែកធ្លាយ​ជាច្រើន​សារ​យើង​ដឹង​ថា​ ​OPPO​ ​Reno​ ​2​ ​Series​ ​ជាស្មា​ត​ហ្វូ​ន​ដែល​កើត​ចេញពី​កំ​ណែ​រ​ទម្រង់​នៃ​ ​Reno​ ​ស៊េរី​មុន​ ​ដោយ​បំពាក់​មក​នូវ​ការរចនា​ ​កា​លីប​ជាង​មុន​ ​ជាមួយនឹង​ ​អេក្រង់​ ​AMOLED​ ​លាត​ពេញ​ ​និង​ការពារ​ភ្នែក​ ​បំពាក់​កាមេរ៉ា​ក្រោយ​បួន​គ្រាប់​ ​ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង​ ​OIS​ ​ថត​វីដេអូ​ ​រំ​ញ័រ​ស្ទើរ​ស្មើ​ ​“​០​”​ ​ថតរូប​ច្បាស់​ល្អ​ស្អាត​ ​នៅពេល​យប់​ ​ឬ​ទី​ងងឹត​ ​ថតរូប​ជិត​បែប​ម៉ាក្រូ​ ​ថតរូប​បែប​ទូលាយ​ ​ថតរូបZoom​ ​និង​ ​ថត​រូប​បែប​ស​ខ្មៅ​។​

​ជាពិសេស​​អ្នក​អាច​រីករាយ​ជាមួយនឹង​មុខងារ​ថត​វីដេអូ​ព្រាល​នៅ​ផ្ទៃខាងក្រោយ​ ​ទាំង​កាមេរ៉ា​មុខក្រោយ​ ​ឬ​ ​ហៅថា​ ​Video​ ​Bokeh​ ​និង​កម្មវិធី​ ​Edit​ ​Video​ ​របស់​ ​OPPO​ ​Reno​ ​2​ ​មក​ម៉ា​សេត​តែម្តង​។​ ​ចំណែក​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​OPPO​ ​Reno​ ​2F​ ​ជា​ស្មា​ត​ហ្វូ​នកូ​នកា​ត់​ ​ដែល​កើត​ចេញពី​ ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ ​F​ ​Series​ ​និង​ ​Reno​ ​Series​ ​នឹង​ផ្តល់​នូវ​បទពិសោធន៍​ថ្មីស្រឡាង​ដល់​អ្នកប្រើ​ប្រាស់​ ​និង​ពញ្ញាក់​អា​រមុ្ម​ណ៍​ដល់​ ​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​នៅ​គ្រប់​ទីកន្លែង​។​

​ស្មា​ត​ហ្វូ​នកូ​នកា​ត់​រូប​នេះ​ ​មាន​រចនាបថ​ល្អឥតខ្ចោះ​ ​ស្រស់​ស្អាត​ ​ទាន់សម័យ​​នឹង​បំពាក់​មក​នូវ​កាមេរ៉ា​ក្រោយ៤​ ​មានផ្ទៃ​រាបស្មើ​មិន​ងាយ​សឹក​ឡេន​ ​ស្រដៀងគ្នា​នឹង​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​របស់​ ​Reno​ ​Series​ ​ដែរ​។​

​ដូច្នេះ​អ្នក​ដែល​ធ្លាប់​ជា​ហ្វេ​នរ​បស់​ ​OPPO​ ​ធ្លាប់​ដឹង​ស្រាប់​ពី​គុណភាព​របស់​វា​ ​ព្រោះ​គ្រប់​ម៉ូ​ឌែល​របស់​ ​OPPO​ ​ពេល​ដែល​ចេញ​មក​ម្តង​ៗ​មិន​មែន​លំៗ​ទេ​ ​ដូច្នេះ​កាន់តែ​មិន​ស្តាយក្រោយ​ក្នុង​ការសម្រេច​ចិត្ត​ ​ធ្វើការ​កក់​ទុកមុន​ដោយ​មិន​ចាំបាច់​ខ្វល់​ពី​តម្លៃ​ ​(​Blind​ ​Order​)​ ​របស់​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​Reno​ ​2F​ ​និង​ ​OPPO​ ​Reno​ ​2​។ ​ប្រញាប់​រួសរាន់​ឡើង​ទិញ​ភ្លាម​ ​មានឱកាស​ឈ្នះ​រង្វាន់​ ​OPPO​ ​Reno​ ​2F​ ​ចំនួន១០គ្រឿង​ភ្លែត​ ​៕​ ​ ​

ចង់​ដឹង​ច្បាស់​​សូម​ទស្សនា​នូវ​វីដេអូ​នេះ​

អត្ថបទ៖ រក្សា

មតិយោបល់