• 2019-10-03 03:48:22
  • ហាងឆេងផលិតផល

Galaxy Note 10+ មួយ​ទឹក​ទំហំ 256GB តម្លៃ​នៅ​ក្រោម ១ពាន់​ដុល្លារ

  • 2019-10-03 03:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Note10 និង Note10+ ជា​ទូរសព្ទ​ជំនាន់​ចុង​ក្រោយ​របស់ Samsung ដែល​បាន​ប្រកាស​ចេញ​ដំណាល​គ្នា​​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូដែល​នេះ កំពុង​ទាញ​ចិត្ត​អ្នក​និយម​ប្រើ។

ចេញ​នៅ​លើ​ទីផ្សារ​​បាន​មួយ​រយះ​តែ​ត្រកូល Note មួយ​នេះ​នៅ​តែ​មាន​អ្នក​គាំទ្រ​ច្រើន។ Note10 មាន​អេក្រង់​ទំហំ ៦,៣ អ៊ីញ ហើយ Note10+ នឹង​មាន​អេក្រង់​ទំហំ ៦,៨ អ៊ីញ ដែល​ទាំង​ពីរ​ម៉ូដែល​មាន​ចោះ​រន្ធ​ដាក់​កាមេរ៉ា Selfie ចំ​កណ្ដាល​​អេក្រង់។

មាន​លក់​នៅ​តាម​​ហាង​នៅ​ភ្នំពេញ Note10+ RAM 12GB ទំហំ 256GB មាន​តម្លៃ ១ ០៩៩ ដុល្លារ RAM12GB ទំហំ 512GB តម្លៃ ១ ១៩៩ ដុល្លារ

តម្លៃ Note10+(មួយ​ទឹក)៖

  • ទំហំ 256GB មានតម្លៃ​ខ្ទង់ ៩០០ ដុល្លារ
  • ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ០៣០ ដុល្លារ

Note10 និង Note10+ ដូច​គ្នា​ស្ទើរ​តែ​ទាំង​ស្រុង គឺ​ប្រើបន្ទះឈីប Exynos 9825 ឬ Snapdragon 855 ដូចគ្នា, ការពារទឹកកម្រិត IP68, កាមេរ៉ាមុខកម្រិត ១០ MP និង​ប៊ិច S-Pen ជំនាន់​ថ្មី​ដែល​មានមុខងារថ្មីៗជាច្រើនជាដើម៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់