- 2019-10-03 02:16:06
- ព័ត៌មាន
Samsung ឈប់ផលិតស្មាតហ្វូននៅចិនហើយ
- 2019-10-03 02:16:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ឈប់ផលិតស្មាតហ្វូននៅចិនហើយ
ចន្លោះមិនឃើញ
នៅថ្ងៃទី ២ ខែតុលា Samsung បានបញ្ជាក់ថាឈប់ផលិតស្មាតហ្វូននៅក្នុងប្រទេសចិន ដោយបានបិទរោងចក្រផលិតចុងក្រោយបង្អស់របស់ខ្លួននៅប្រទេសនេះ ក្រោយដំណើរការបាន ២៧ ឆ្នាំ។
តាមការចុះផ្សាយរបស់ CNA រោងចក្រផលិតស្មាតហ្វូនចុងក្រោយរបស់ Samsung មានទីតាំងនៅទីក្រុង Huizhou ប្រទេសចិន ដែលកាលពី ៣ ខែមុន Samsung បានកាត់បន្ថយទំហំផលិតនៅរោងចក្រនេះ។ កាលពីដើមខែធ្នូ ២០១៨ រោងចក្រនៅតំបន់ Tianjin របស់ Samsung ក៏ត្រូវបិទផងដែរ។
ហេតុផលពីក្រោយការបិទនេះ គឺដោយសាររងសម្ពាធពីគូប្រកួតប្រជែងនៅក្នុងស្រុក ធ្វើឲ្យទីផ្សារស្មាតហ្វូនរបស់ Samsung នៅចិនមានការថយចុះ។ ទោះយ៉ាងណាការលក់ស្មាតហ្វូននៅចិននៅតែបន្តដដែល។
តួលេខរបស់ Counterpoint បានបង្ហាញថាទីផ្សារស្មាតហ្វូន Samsung នៅប្រទេសចិនមានត្រឹម ១% ប៉ុណ្ណោះ នៅត្រីមាសដំបូងឆ្នាំ ២០១៩ ខណៈកាលពីពាក់កណ្ដាលឆ្នាំ ២០១៣ ទីផ្សារ Samsung នៅចិនមាន ១៣%។
នៅឆ្នាំ ២០១៧ រោងចក្រនៅ Huizhou មានកម្មករប្រមាណ ៦ ពាន់នាក់ និងផលិតស្មាតហ្វូនបាន ៦៣ លានគ្រឿង ស្មើនឹង ១៦% នៃចំនួនលក់ចេញសរុបរបស់ Samsung នៅទូទាំងសកលលោក។ Samsung នឹងផ្ដោតលើការពង្រីករោងចក្រនៅអាស៊ាន និងប្រទេសនៅអាស៊ីអាគ្នេយ៍ជំនួសវិញ៕
ចុចអាន ៖ នៅវៀតណាមចាយមិនដល់ ១០ ដុល្លារ ប្រែក្រឡា iPhone XS ទៅ iPhone 11 Pro បានងាយ