• 2019-09-26 03:46:55
  • ព័ត៌មាន

Dream II ​ស៊េរីឆ្នាំ​១៩​៩៦ ​​ទិញ​ទុក​ ២០​ ឆ្នាំ​ ​ឲ្យ​ជាង ​៦​ពាន់​ដុល្លារ​ មិន​លក់

  • 2019-09-26 03:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ Honda Dream II ​ស៊េរី​ឆ្នាំ​១៩៩៦​មួយ​គ្រឿង​ ត្រូវ​បាន​​​បុរស​​សញ្ជាតិ​វៀតណាម​ម្នាក់​ ទិញ​ចូល​ពី​ថៃ ​​រយៈ​ពេល​​ជិត​២០​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​​​​មិន​មែន​ទិញ​ដើម្បី​ជិះ​ទេ ពោល​គឺ​ទិញ​ដើម្បី​តាំង​ទុក​ ហើយ​រហូត​មក​ទល់​ពេល​នេះ​ មាន​គេ​ឲ្យ​តម្លៃ​​ជាង​ ៦​ពាន់​ដុល្លារ​ហើយ ប៉ុន្តែ​ម្ចាស់​ម៉ូតូ​នៅ​តែ​​មិន​ព្រម​លក់។

ម្ចាស់​របស់​ម៉ូតូ​​ Honda Dream II ​នេះ​ រស់​នៅ​ទីក្រុង​ Hue ​ប្រទេស​វៀតណាម​ ​និង​​បាន​​ទិញ​ម៉ូតូ​នេះ​ ​តាំង​ពី​ទើប​ចេញ​ ប៉ុន្តែ​គ្រាន់​តែ​​​ទុក​មើល​ប៉ុណ្ណោះ ដោយ​លោក​គ្រប​ទុក​​និង​ថែ​ទាំ​យ៉ាង​ស្អាត ​ខណៈ​ដែល​រហូត​មក​ទល់​ពេល​នេះ​ ​​​​រូប​រាង​ម៉ូតូ​ ​និង​គ្រឿង​បន្លាស់​របស់​វា​ នៅ​ថ្មី​ទាំង​អស់​ស្ទើរ​តែ​ដូច​ដើម។ Dream II ​មាន​កម្លាំង​ម៉ាស៊ីន​ ៩៧CC។

​​​បើ​តាម​​ម្ចាស់​ម៉ូតូ ​​ដែល​ពុំ​បាន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​​ធ្លាប់​មាន​គេ​ឲ្យ​តម្លៃ ​១៤០​លាន​ដុង​ (ជាង​៦០០០​​ដុល្លារ) ហើយ​ ប៉ុន្តែ​លោក​មិន​​​លក់​នោះ​ទេ ព្រោះ​​លោក​ស្រលាញ់​វា​ខ្លាំង​ និង​ចង់​ទុក​ជា​វត្ថុ​អនុស្សាវរីយ៍៕

ប្រភព៖ Zing ប្រែសម្រួល៖ វិន ជីវ័ន្ត

មតិយោបល់