• 2019-09-26 02:34:22
  • ហាងឆេងផលិតផល

ចេញ​ក្រឡុក​​មួយ​អាទិត្យ iPhone 11 នៅ​​តម្លៃ​​ប៉ុន្មាន​ព្រឹក​នេះ

  • 2019-09-26 02:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល iPhone ស៊េរី​ថ្មី​គឺ iPhone 11 និង iPhone 11 Pro /Pro Max បាន​មក​ដល់​ដៃ​អ្នក​ប្រើ​ និង​បង្ហោះ​ព្រាត​ពេញ​បណ្ដាញ​សង្គម។

គិត​ត្រឹម​ថ្ងៃ​នេះ iPhone ស៊េរី​ថ្មី​នេះ​បាន​មក​ដល់​ទី​ផ្សារ​កម្ពុជា​បាន​មួយ​សប្ដាហ៍ ហើយ​តម្លៃ​ក៏​មាន​ការ​ប្រែ​ប្រួល​បន្តិច​បន្តួច​ដែរ នៅ​តាម​ហាង​កំពុង​មាន​លក់ និង​នៅ​តែ​មាន​ការ​កុម្ម៉ង់​ជា​ហូរ​ហែ​ទាំង​តម្លៃ​ខុស​គ្នា​តិច​តួច​ពី​ហាង​មួយ​ទៅ​ហាង​មួយ។

ខាង​ក្រោម​នេះ​ជា​តម្លៃ iPhone ស៊េរី​ថ្មី​ទាំង​បី​​​កំពុង​លក់​តាម​ហាង៖

iPhone 11

• iPhone 11 ទំហំ 64GB មាន​តម្លៃខ្ទង់  ៨៧០ ដុល្លារ

• iPhone 11 ទំហំ 128GB មាន​តម្លៃខ្ទង់  ៩២០ ដុល្លារ

• iPhone 11 ទំហំ 256GB មាន​តម្ខ្ទង់ លៃ ៩៩០ ដុល្លារ

iPhone 11 Pro

• iPhone 11 Pro ទំហំ 64GB មាន​តម្លៃខ្ទង់  ១ ២០០ ដុល្លារ

• iPhone 11 Pro ទំហំ 256GB មាន​តម្លៃខ្ទង់  ១ ៣៥០ ដុល្លារ

• iPhone 11 Pro ទំហំ 512GB មាន​តម្លៃខ្ទង់  ១ ៦០០ ដុល្លារ

iPhone 11 Pro Max

• iPhone 11 Pro Max ទំហំ 64GB មាន​តម្លៃខ្ទង់  ១ ៣២០ ដុល្លារ

• iPhone 11 Pro Max ទំហំ 256GB មាន​តម្លៃខ្ទង់  ១ ៥០០ ដុល្លារ

• iPhone 11 Pro Max ទំហំ 512GB មាន​តម្លៃខ្ទង់ ១ ៧០០ ដុល្លារ

Apple ប្រកាស​ជាផ្លូវ​ការ និង​​មាន​លក់ iPhone ទាំង ៣ស៊េរី​នៅ​ថ្ងៃ​ទី ២០ កញ្ញា នេះ ដែល​មាន​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ សម្រាប់ iPhone 11 និង​តម្លៃ ៩៩៩ ដុល្លារ សម្រាប់ iPhone 11 Pro និង​មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ សម្រាប់ iPhone 11 Pro Max៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាច​ប្រែប្រួល​នៅ​តាម​ហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់