• 2019-09-25 06:47:00
  • ព័ត៌មាន

Apple ​ដាស់តឿន​ឲ្យ​ប្រយ័ត្ន​ចន្លោះ​ប្រហោង​មួយ​លើ iOS 13.1 ព្រោះ​មិន​ទាន់​ដោះស្រាយ​ចេញ

  • 2019-09-25 06:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 13.1 ​បាន​ដាក់​ឲ្យ​អាប់ដែត​ជា​ផ្លូវការ​សម្រាប់​ឧបករណ៍ iPhone, iPad និង iPod Touch នៅ​មុន​នេះ​បន្តិច។ ការ​ចេញ​ផ្សាយ​កំណែ​ប្រព័ន្ធ​ប្រតិបត្តិ​ថ្មី​នេះ ធ្វើ​ឡើង​ក្រោយ​រយៈ​ពេល​មួយ​សប្តាហ៍​នៃ​ការ​ចេញ​ផ្សាយ iOS 13.0។

នៅ​ក្នុង iOS ជំនាន់​ក្រោយ​ពិត​ណាស់​មាន​ការ​កែប្រែ​បន្ថែម​នូវ​ប្រព័ន្ធ​សុវត្ថិភាព និង​បន្ថែម​នូវ​មុខងារ​ថ្មី​មួយ​ចំនួន ប៉ុន្តែ​ទាក់ទិន​ចន្លោះ​ប្រហោង​ដែល​នៅ​សេសសល់​ Apple ក៏​មិន​លាក់បាំង​នោះ​ដែរ ពោល​គឺ​ទម្លាយ​ប្រាប់​ជា​សាធារណៈ​ទៅ​កាន់​អ្នក​ប្រើប្រាស់​របស់​ខ្លួន។

នោះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​កម្មវិធី​ក្តារ​ចុច (Keyboard) ពី​ខាង​ក្រៅ ដែល​ពុំ​មែន​ជា​ក្តារ​ចុច Original របស់ Apple ​គឺ​អាច​ទទួល​បាន​សិទ្ធ​ពេញលេញ "Full Access" ទៅ​កាន់​គ្រប់​មុខងារ​ទាំង​អស់​នៃ​ម៉ាស៊ីន iPhone/iPad របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ ទោះ​បី​អ្នក​ពុំ​បើក​អនុញ្ញាត​ឲ្យ​វា​ធ្វើ​ការ​ Access ទៅ​ក៏​ដោយ។

បញ្ហា​នេះ Apple ​បាន​សង្កត់​ធ្ងន់​ថា​សន្យា​នឹង​ដោះស្រាយ​ជូន​អ្នក​ប្រើប្រាស់​ក្នុង​ការ​អាប់ដែត​ខាង​មុខ ប៉ុន្តែ​មិន​លម្អិត​ពី​ពេលវេលា​ជាក់លាក់​ឡើយ។

បើ​រំពឹង​លើ iOS 13.1.1 នោះ​អ្នក​អាច​នឹង​រង់ចាំ​ប្រមាណ ៤-៨ សប្ដាហ៍​បន្ទាប់​ទៀត បែប​នេះ​សម្រាប់​ដំណោះស្រាយ​នៅ​បច្ចុប្បន្ន​ភាព​អ្នក​ប្រើប្រាស់​គួរ​ជៀសវាង​ធ្វើ​ការ​ដំឡើង​នូវ​កម្មវិធី Keyboard ពីខាងក្រៅណា​មួយ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ឬ​មិន​ចាំ​បាច់ ​ជៀសវាង​ការ​ប៉ះពាល់​ដល់​ម៉ាស៊ីន​ដោយ​ប្រការ​ណា​មួយ៕

អានអត្ថបទ:

ប្រភព៖ Forbes ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់