• 2019-09-24 08:05:40
  • ព័ត៌មាន

ប្រកួតគ្នាបន្តិចមើល៎! ជើង​ខ្លាំង​កាមេរ៉ា​ស្មាតហ្វូន​ជាមួយ Mate 30 Pro ​និង iPhone 11 Pro Max(វីដេអូ)

  • 2019-09-24 08:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Galaxy Note 10+ 5G ក្លាយ​ជា​ស្តេច​កាមេរ៉ា​នៅ​លើ​តារាង​ DxOMark ទទួល​បាន​ពិន្ទុ​ ១១៣ លើស​ Huawei P30 Pro មួយ​ពិន្ទុ​(អតីតកំពូលកាមេរ៉ាស្មាតហ្វូន) មានដង្គុំកាមេរ៉ារបស់វាដូចគ្នាបេះដាក់នឹង Galaxy Note 10+។

Galaxy Note 10+ ជាមួយ Mate 30 Pro ​និង iPhone 11 Pro Max

យ៉ាងណាមិញ តួអង្គ​ថ្មី​របស់ Huawei ​បាន​ចេញ​មុខ​ហើយ​គឺ Mate 30 Pro ដែល​ក្រុមហ៊ុន​ប្រកាស​ផ្លូវការ​ថ្មីៗ​នេះ ព្រម​ជាមួយ​នឹង​ iPhone 11 Pro Max សុទ្ធ​តែ​ស្មាតហ្វូន​លំដាប់ Premuim ដែល​អ្នក​មាន​លទ្ធភាព​ចង់​បាន​ជា​ម្ចាស់ ​កំពុង​ពិចារណា៖

លោក Mrwhosetheboss ជា​អ្នក​ឯកទេស​ទូរសព្ទ​ម្នាក់​បាន​ធ្វើ​តេស្ដ​សមត្ថភាព​កាមេរ៉ា​របស់​ Note 10+ ជាមួយ​និង​កាមេរ៉ាស្មាតហ្វូន Mate 30 Pro និង​ទូរសព្ទ​កំពូល​របស់ Apple គឺ iPhone 11 Pro MAX ។

ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​សូម​ទស្សនា​វីដេអូ​នេះ៖

លក្ខណៈ​សម្បត្តិ​កាមេរ៉ា​ទូរសព្ទ​នីមួយៗ​មាន​ដូចជា៖

#Galaxy Note 10 Plus មាន​កាមេរ៉ា ៤ គ្រាប់

-ប្រភេទ​ធម្មតា ​កម្រិត ១២ MP f/1.5-2.4

-ប្រភេទ Ultra-Wide កម្រិត ១៦ MP

-ប្រភេទ Telephoto កម្រិត ១២ MP (2x optical zoom)

-sensor វាស់​ជម្រៅ ToF

-កាមេរ៉ា selfie ១០MP f/2.2

#iPhone 11 Pro Max៖

-កាមេរ៉ា​ក្រោយ​ចំនួន​ ៣​ កម្រិត ១២ MP ប្រភេទ Wide, កម្រិត ១២ MP ប្រភេទ Ultra-Wide ថត​រូប​ទំហំ ១២០ ដឺក្រេ និង ១២ MP ប្រភេទ Telephoto Zoom បាន 2X

-កាមេរ៉ា​ខាង​ក្រោយ​មាន​មុខងារ​ Night Mode ជំនួយ​ដល់​ការ​ថត​រូប​ទី​ងងឹត និង​​អាច​ថ​ត​វីដេអូ​កម្រិត 4K

-កាមេរ៉ា​មុខ​កម្រិត ១២ MP អាច​ថត​វីដេអូ 4K និង​ថត​វីដេអូ Slo-Mo បាន​ជា​លើក​ដំបូង

#Huawei Mate 30 Pro

-​កាមេរ៉ាក្រោយ​ចំនួន​បួន ដែល​​មាន​កាមេរ៉ា​​កម្រិត ៤០ MP ចំនួន​ពីរ​គ្រាប់​។ ទាំង ២ គ្រាប់​ប្រភេទ Super Sensing និង Ultra-Wide។ កាមេរ៉ា​ទាំង​ពីរ​អាច​ប្រើ​ប្រាស់​ Sensor ​វាស់​ជម្រៅ 3D ToF ដើម្បី​ផលិត​​ទិដ្ឋភាព Bokeh ពេល​ថត​វីដេអូ

-កាមេរ៉ា​ទី​​បួន​​គឺ​ជា​ប្រភេទ Telephoto ដែល​មាន​កម្រិត ៨ MP អាច​ធ្វើ​ Zoom Optical បាន 3X និង Optical Hybrid បាន 5X។ ជា​ការ​ប្រៀប​ធៀប​ P30 Pro អាច​ Zoom Optical 5X និង Hybid បាន 10X។

-​ថត​វីដេអូ​វិញ Mate 30 Pro អាច​ថត​វីដេអូ​កម្រិត 4K 60fps (ជា​លើក​ដំបូង​សម្រាប់​ស្មាតហ្វូន Huawei ហើយ​វា​មាន​សមត្ថភាព​ថត​វីដេអូ​កំពូល​យឺត​ក្នុង​ល្បឿន​ដល់ 7680fps ក្នុង​កម្រិត 720P។

-ថត​វីដេអូ Time-Lapse កម្រិត 4K និង​ទ្រាំទ្រ​នឹង HDR+ ទៀត​ផង។ ចំពោះ​ការ​ថត​​វីដេអូ​នៅ​ទី​ងងឹត​ វា​មាន​ ISO កម្រិត​ដល់ ៥២ ០០០។

-កាមេរ៉ា Selfie កម្រិត ៣២ MP គឺ​មាន​បំពាក់​នូវ​ក្បែរ​កាមេរ៉ា​ 3D ថ្មី។ ​នៅ​ផ្នែក​ខាង​មុខ​ក៏​មាន​នូវ​ Sensor សម្រាប់​ចំណាំ​កាយ​វិការ ដើម្បី​ធ្វើ​ការ​បញ្ជា​មុខងារ​មួយ​ចំនួន​ដោយ​កាយ​វិការ​ផង​ដែរ។ Sensor ខាង​មុខ​នេះ​ក៏​បាន​ប្រើ​ប្រាស់​នូវ NPU សម្រាប់​មុខងារ AI Auto-Rotate ដែល​វា​អាច​បង្វិល​អេក្រង់​ផ្ដេក​​ ឬ​បញ្ឈរ​ដោយ​ស្វ័យប្រវត្ត​​ផ្អែក​លើ​ទម្រង់​ក្បាល​របស់​អ្នក​ប្រើ​ប្រាស់។

សរុបលទ្ធផលបង្ហាញថា កំពូលស្មាតហ្វូនទាំង ៣ មានសមត្ថភាពខ្ពស់ដូចគ្នា។ ប៉ុន្តែយ៉ាងណា ពិន្ទុពេញដែលគណនីនេះអាចដាក់ពិន្ទុឲ្យបានគឺ អាស្រ័យលើមុខងារផ្សេងៗដែលមានដូចជា៖

-Standard wide angle video – ពិន្ទុ ៧

-Zoom video – ពិន្ទុ ៤

-Ultrawide-video – ពិន្ទុ ៤

-Portrait video – ពិន្ទុ ២

-Audio Zoom – ពិន្ទុ ១

-4K Stabilisation – ពិន្ទុ ៥

-FullHD Stabilize – ពិន្ទុ ៥

-Ultrawide Stabilisation – ពិន្ទុ ៤

-Slow Motion – ពិន្ទុ ៤

-Daytime Photos - ពិន្ទុ ១០

-Zoom Photos – ពិន្ទុ ៥

-Ultrawide photos – ពិន្ទុ ៥

-Macro – ពិន្ទុ ៣

-Portrait mode – ពិន្ទុ ៥

-Low Light Photos – ពិន្ទុ ៧

-Low Light Ultrawide- ពិន្ទុ ៣

-Low Light Zoom– ពិន្ទុ ៣

-Flash – ពិន្ទុ ៣

-Low light Video – ពិន្ទុ ៥

-Low Light Ultrawide –ពិន្ទុ ២

-Low Light video Zoom – ពិន្ទុ ៣

-Low light Selfie – ពិន្ទុ ២

-Selfies / Portrait selfies – ពិន្ទុ ៦

-Front Video – ពិន្ទុ ៥ និង Audio - ពិន្ទុ ៧

បញ្ជាក់​ដែរ​ថា ​ការ​ដាក់​ពិន្ទុ​​ដោយ​គណនី​យូធូប​ខាង​ក្រោម​នេះជាលក្ខណៈបុគ្គលម្នាក់ប៉ុណ្ណោះ ដែលវាអាចខុសគ្នាពីចំណង់ចំណូល​ចិត្តអ្នក​ឯទៀត ម្យ៉ាងទៀត ការអនុវត្ត​មិន​បាន​បង្ហាញ​ជាក់​ស្តែង​អំពី​គុណភាពកាមេរ៉ា​ Note 10+ ម៉ូឌែល5G (ត្រឹម Note 10+ ធម្មតា)៕

អត្ថបទទាក់ទង៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ រក្សា

មតិយោបល់