• 2019-09-21 05:45:55
  • ព័ត៌មាន

ស្មាតហ្វូន Samsung ម៉ូឌែល​ណា​ខ្លះ អាច​អាបដែត​ឡើង Android 10?

  • 2019-09-21 05:45:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ Google ​បាន​ប្រកាស​ផ្សាយ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ចុង​ក្រោយ Android 10 ជា​ការ​ពិត​ដែល​មាន​តែ​ស្មាតហ្វូន Pixel មួយ​គត់​ដែល​អាច​ដំឡើង​ទៅ​កាន់ OS នោះ​បាន​មុន​គេ​បង្អស់។ ដោយ​ឡែក​សម្រាប់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន Samsung ​ខ្លះ​មិន​ទាន់​លេចលឺនូវដំណឹងនេះនៅឡើយ។

យោង​តាម​ការ​ទម្លាយ​ចេញ​នូវ​បញ្ជី​ឈ្មោះ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ បង្ហើប​ដល់​បញ្ជី​ស្មាតហ្វូន&ថេបប្លែត Samsung ជា​ច្រើន​ម៉ូឌែល ដែល​អាច​អាប់ដែត​ទៅ​កាន់ Android 10 បាន ដោយ​ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

  • Samsung Galaxy S10 l S10 +
  • Samsung Galaxy S9 l S9 +
  • Samsung Galaxy S10e
  • Samsung Galaxy Note 10 l Note 10+
  • Samsung Galaxy Note 9
  • Samsung Galaxy M40
  • Samsung Galaxy M30 l M30s
  • Samsung Galaxy M20
  • Samsung Galaxy M10
  • Samsung Galaxy A90 5G
  • Samsung Galaxy A80
  • Samsung Galaxy A70
  • Samsung Galaxy A60
  • Samsung Galaxy A50 l A50s
  • Samsung Galaxy A40
  • Samsung Galaxy A30 l A30s
  • Samsung Galaxy A20 l A20s
  • Samsung Galaxy A10 l A10s l A10e
  • Samsung Galaxy A9 Pro
  • Samsung Galaxy A9
  • Samsung Galaxy A7
  • Samsung Galaxy A6 l A6 +
  • Samsung Galaxy A8 l A9 Star
  • Samsung Galaxy A8 l A9 Star Lite
  • Samsung Galaxy J8
  • Samsung Galaxy J6 l J6 +
  • Samsung Galaxy J4 l J4 +
  • Samsung Galaxy J7 Duo
  • Samsung Galaxy J7 l J5 l J3
  • Samsung Galaxy Tab S5e
  • Samsung Galaxy Tab S4
  • Samsung Galaxy Tab A (2019)
  • Samsung Galaxy Tab A (2018)

ចំពោះ​សំណួរ​សួរ​ថា​តើ​ការ​អាប់ដែត​ផ្លូវការ​អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​ណា? បើ​តាម​ការ​ឲ្យ​ដឹង​កន្លង​មក ល្ហិចល្ហៀង​ថា​ម៉ូឌែល Galaxy S10/Galaxy Note 10 មាន​សង្ឃឹម​សាកល្បង​កំណែ Beta នៅ​ដើម​ខែ​តុលា ហើយ​កំណែ​ពេញលេញ​ទាំង​លើ​ម៉ូឌែល​ចុង​ក្រោយ​ទាំង​ពីរ​និង​ម៉ូឌែល​ផ្សេង​ទៀត​អាច​ជា​លេចចេញ​នៅ​ចុង​ខែ​វិច្ឆិកា​ឬ​ខែ​ធ្នូ ឆ្នាំ ២០១៩៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់