• 2019-09-20 07:37:41
  • ព័ត៌មាន

នេះហើយរូបរាងឡានបើកដំបូលម៉ាក Toyota សម្រាប់​អធិរាជជប៉ុន

  • 2019-09-20 07:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្រុមហ៊ុន​ Toyota បាន​បង្ហាញ​ចេញ​​រូបរាង​រថយន្ត​ Century ប្រភេទ​បើក​​ដំបូល​ ដែល​នឹង​ត្រូវ​ប្រើ​ប្រាស់​ក្នុង​ពិធី​ឡើង​គ្រង​រាជ​របស់​អធិរាជ​ជប៉ុន​​នៅ​ថ្ងៃ​ទី ២២ ខែ​តុលា ខាង​មុខ។

រថយន្ត​​ Toyota Century បើក​ដំបូល​នេះ​នឹង​ត្រូវ​​ដឹក​អធិរាជ​ជប៉ុន​ Naruhito នៅ​លើ​ផ្លូវ​​ចម្ងាយ​ ៤,៦​ គីឡូម៉ែត្រ​ តាម​ផ្លូវ​នៃ​ទីក្រុង​តូក្យូ ទី​កាន់​រាជរាំង​ Akasaka។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Japanese Nostalgic Car។

​ក្នុង​ចំណោម​រថយន្ត​ម៉ាក​ Toyota ទាំង​អស់​ ម៉ូដែល Century នេះ​គឺ​ខ្ពស់​ជាង​គេ គឺ​ខ្ពស់​ជាង​រថយន្ត​ប្រណីត​ Lexus LS។ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​គឺ​​ក្នុង​អំឡុង​ពេល ៥២ ឆ្នាំ នៃ​ការ​អភិវឌ្ឍ​មាន​ត្រឹម ៣​ ជំនាន់​ប៉ុណ្ណោះ​បាន​កើត​ឡើង ពោល​មាន​ដូរ​រូបរាង​ ៣ ដង​គត់។ រថយន្ត​ជំនាន់​ចុង​ក្រោយ​បាន​ចាប់​កំណើត​នៅ​ក្នុង​ខួប​​ ៥០ ឆ្នាំ​របស់​រថយន្ត នៅ​កម្មវិធី Toyota Motor Show ឆ្នាំ ២០១៧។

ប្រភេទធម្មតា

រថយន្ត​ប្រណីត​​ Limo នេះ គឺ​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​ប្រជាជន​ជប៉ុន ហើយ​អតិថិជន​ធំៗ​ភាគ​ច្រើន​គឺ​ជា​សែស្រឡាយ​រាជវង្ស, មន្ត្រី​ថ្នាក់​ជាន់​ខ្ពស់ និង​មេ​ដឹក​នាំ​ប្រទេស៕

ចុចអាន ៖ នេះ​តម្លៃ Range Rover Evoque 2020 មួយ​ទឹក​ដាក់​លក់​នៅ​ខ្មែរ

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់