• 2019-09-20 04:37:21
  • ផលិតផលថ្មី

មាន App នេះក្នុងដៃ អ្នកម៉ាក់សម័យថ្មី លែងពិបាកចេញក្រៅ ទិញសម្ភារៈឲ្យកូនៗ

  • 2019-09-20 04:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ហាង​លក់​សម្ភារៈទារក​ និង​កុមារ Baby Care បាន​ធ្វើ​ការ​សម្ពោធ​នូវ​សាខា​ថ្មី​របស់​ខ្លួន​ទី ៧ ដែល​មាន​ទី​តាំង​នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​។

ក្នុង​ឱកាស​សម្ពោធ​ហាង​ថ្មី​នេះ​ដែរ Baby Care ក៏​បាន​ដាក់​ដំណើរ​ការ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​កម្មវិធី​ទូរសព្ទ​ដៃ​ ឈ្មោះ​ថា BabyCareKh ដែល​ជា​កម្ម​វិធី​ទូរសព្ទ​ដៃ​ ជួយ​សម្រួល​ដល់​អ្នក​ម្ដាយ​គ្រប់​រូប​ដែល​មាន​កូន​តូច​ៗ​ក្នុង​ការ​ទិញ​ឥវ៉ាន់​។ ដោយ​មិន​ចាំ​បាច់​ទៅ​ដល់​ហាង​ផ្ទាល់​ ពួក​គេ​គ្រាន់​តែ​បញ្ជា​ទិញ​ទំនិញ​តាម​ទូរ​សព្ទ​ដៃ​តែ​ប៉ុណ្ណោះ​។

លោក​អ្នក​ក៏​អាច​ជ្រើស​រើស​ម៉ាក​ផលិត​ផល​មួយ​ណា​ក៏​បាន​ ដោយ​គ្រាន់​តែ​ចុច​ទៅ​លើ​ម៉ាក​នោះ ហើយ​ទំនិញ​នឹង​លោត​នៅ​លើ​អេក្រង់​ ដើម្បី​ឲ្យ​លោក​អ្នក​ជ្រើស​រើស​នូវ​ទំនិញ​ដែល​លោក​អ្នក​ចង់​បាន​។

ដោយ​ឡែក​ ការ​ទូរ​ទាត់​លុយ​នឹង​ប្រព្រឹត្ត​នៅ​ពេល​ដែល​ក្រុម​ការងារ​ដឹក​ទំនិញ​ទៅ​ដល់​ដៃ​អតិថិជន​។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ អតិថិន​ក៏​អាច​តាម​ដាន​មើល​ពី​ដំណើរ​ការ​នៃ​ការ​បញ្ជា​ទិញ​របស់​គាត់​បាន​ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត​នោះ រាល់​អតិថិជន​ដែល​បាន​ធ្វើ​ការ​បញ្ជា​ទិញ​តាម​រយៈ​កម្មវិធី​ទូរសព្ទ​ដៃ​ ហើយ​ចំណាយ​ចាប់​ពី​ ១០ ដុល្លារ​ឡើង​ទៅ​ លោក​អ្នក​នឹង​ទទួល​បាន​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ​ក្នុង​ទី​ក្រុង​ភ្នំពេញ​និង​តាខ្មៅ រហូត​ដល់​បំណាច់​ឆ្នាំ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​អ្នក​ក៏​ទទួល​បាន​នូវ​កាដូ​ជា​តុក្កតា​ Mickey Mouse ដ៏​គួរឲ្យ​ស្រឡាញ់​មួយ​ផង​ដែរ​។

ដើម្បី​ទាញ​យក​នូវ​កម្ម​វិធី​នេះ លោក​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់​ App StorePlay Store ហើយ​វាយ​ពាក្យ​ BabyCareKh ហើយ​ទាញ​យក​កម្ម​វិធី​ ឬ លោក​អ្នក​អាច​ Scan QR Code នៅ​លើ​ផ្ទាំង​ដែល​បាន​ដាក់​គ្រប់​សាខា​ទាំង​អស់​របស់ បេប៊ី​ឃែ ជា​ការ​ស្រេច​៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់