• 2019-09-19 07:16:23
  • ព័ត៌មាន

​Xiaomi ​ក៏​មិន​ឲ្យ​ចាញ់​គេ​ដែរ​ ​ត្រៀម​ចេញ​ស្មាតហ្វូន​ 5G ម្តង ២

  • 2019-09-19 07:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Xiaomi Mi 9 Pro ប្រភេទ(5G) ​និង​ម៉ូឌែល Mi Mix 4 (5G) ​ត្រូវ​បាន​លេច​ធ្លាយ​ឈ្មោះ​នៅ​លើ​ផ្ទាំង​ប្រកាស​ដំណឹង​(Poster)​ ​ព្រម​ជាមួយ​នឹង​ថ្ងៃ​ខែ​ប្រកាស​ចេញ​ទៅ​ហើយ​ ​​ពោល​គឺ​នៅ​ថ្ងៃ ២៤ ​ខែ​កញ្ញា​ឆ្នាំ ២០១៩។

Mi 9 Pro ប្រភេទ(5G) ពណ៌ស

​យោង​តាម​ប្រភព​ព័ត៌មាន​ជាច្រើន​បាន​ ​បង្ហើប​លក្ខណៈ​ពិសេស​ខ្លះៗលើ Mi 9 Pro (5G) អាច​នឹង​មាន​ថាមពល​ថ្ម ៤០០០ ​មីលីអំពែ​ម៉ោង​មក​ជាមួយ​នឹង​ដុំ​សាក​ភ្លើង​ ​មាន​បច្ចេកវិទ្យា​សាកថ្ម​លឿន​ ៤០ វ៉ាត់​ (២០ នាទី​ពេញ ៥០% ឬ​ចាយ​ពេល ៦៩ នាទី​បាន​ ១០០%)​ ដែលក្រុមហ៊ុនឲ្យឈ្មោះថា "Mi Charge Turbo "។

​លើស​ពី​នេះ​ទៀត​មូឌែល 5G នេះ​នឹង​មាន​ដុំ​សាក​បម្រុង​មួយ​ទៀត​ល្បឿន ១០ វ៉ាត់ ​អាច​ឲ្យ​អ្នក​សាក​ឧបករណ៍​ផ្សេងៗ​ដូចជា ​កាស Bluetooth(Wireless Earbuds)​ ​ក៏​ដូច​ស្មាតហ្វូន​ Xiaomi ​ស៊េរី​ចាស់ៗ​ប្រភេទ​ Qi-compatible Phone។

Poster Mi 9 Pro ប្រភេទ(5G)

​Mi 9 Pro (5G) ​នឹង​បំពាក់​បន្ទះឈីប Snapdragon 855 Plus ​កាមេរ៉ា ៣ ​គ្រាប់​ទំហំ​កាមេរ៉ា​មេ ៤៨MP ​ជម្រើស​មេម៉ូរី​ ៥១២GB តម្លៃប្រមាណជា ៨៤៥ ដុល្លារ(ជាតម្លៃធូរថ្លៃ សម្រាប់ស្មាតហ្វូន 5G ) ​ចំណែក​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​សូម​រង់ចាំ​ដល់​ថ្ងៃ​ទី ២៤ ​ខែ​កញ្ញា​ខាង​មុខ​នេះ៕

អត្ថបទទាក់ទង៖

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ រក្សា

មតិយោបល់