• 2019-09-18 02:13:19
  • ព័ត៌មាន

Oppo Reno Ace ​ប្រើ​ដុំ​សាក​កម្លាំង ៦៥ វ៉ាត់ តើ​សាក​មួយ​ពេញ​ចាយ​ពេល​ប៉ុន្មាន​នាទី?

  • 2019-09-18 02:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ខែ​តុលា​ខាង​មុខ​នេះ ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន Oppo នឹង​មាន​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ជំនាន់​ថ្មី Reno Ace ​ដែល​មាន​ចំណុច​ខ្លាំង​ត្រង់​ការ​គាំទ្រ​នូវ​ប្រព័ន្ធ​សាក​ថ្ម​លឿន​កម្លាំង ៦៥ វ៉ាត់។

ថ្មីៗ​នេះ​ការ​ចែកចាយ​វីដេអូ​មួយ​នៅ​លើ Weibo​ ក៏​មាន​ទម្លាយ​ចេញ​នូវ​ថេរវេលា​សាក​ថ្ម​ពី ១០ ឡើង​ដល់ ១០០ ភាគរយ​លើ​ Reno Ace ហើយ​ប្រើប្រាស់​ពេល​ត្រឹម​តែ ២៩ នាទី​ប៉ុណ្ណោះ។ ជា​រួម​បើ​តាម​ការ​លម្អិត​ច្បាស់ការ​សម្រាប់​ថាមពល​ថ្ម ៤ ០០០mAh លើ​ត្រកូល Reno សេរ៊ី​ឆ្នាំ ២០១៩ គឺ​ចាយ​ពេល​ ៣០ នាទី។

ថេរវេលា​ដដែល​នេះ​បើ​យើង​ប្រើប្រាស់​ស្មាតហ្វូន​ដែល​មាន​ប្រើ​ប្រព័ន្ធ​សាក​ថ្ម VOOC 3.0 អាច​ឡើង​បាន​ត្រឹម ៣៩ ភាគរយ ពោល​គឺ​សឹង​ខុស​គ្នា ១ ទ្វេ​ជា ៣។ ចំពោះ​ការ​ប្រកាស​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១០ តុលា​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ប្រទេស​ចិន៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់