• 2019-09-16 10:05:11
  • ផលិតផលថ្មី

មិន​ទាន់​មកដល់​ខ្មែរ តែ​តម្លៃ iPhone ស៊េរី​ថ្មី ៣ម៉ូដែលបញ្ចេញ​ព្រាតតាម​ហាង​

  • 2019-09-16 10:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី Apple បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ iPhone ស៊េរី​ថ្មី​ចំនួន ៣ ម៉ូដែល​​រួច​មក នៅ​តាម​ហាង​ក្នុង​ក្រុង​ភ្នំពេញ បាន​ចាប់​ផ្ដើម​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​ជា​ហូរហែ។

លោក គាម សុភោណ ម្ចាស់​ហាង​លក់​ទូរសព្ទ 3Plus Mobile Store ដែល​តែង​តែ​បើកឲ្យ​កុម្ម៉ង់​ទិញ iPhone ស៊េរី​ថ្មី​ជា​រៀង​រាល់​ឆ្នាំ​នោះ​​ក៏​​បាន​បញ្ចេញ​តម្លៃ iPhone ទាំង ៣ស៊េរី​នេះ គឺ iPhone 11 និង iPhone 11 Pro /Pro Max។ ដោយ​ឡែក​សម្រាប់​តម្លៃ​នេះ​ដែរ​មិន​មែន​ជា​តម្លៃ​ផ្លូវ​ការ​ទេ ហើយ​ក៏​មាន​តម្លៃ​ខុសគ្នា​តិចតួចនៅ​តាម​ហាង​មួយ​ចំនួន​ផង​ដែរ។

ចង់​ដឹង​ច្បាស់​មើល​តម្លៃ​ខាង​ក្រោម៖

iPhone 11

• iPhone 11 ទំហំ 64GB មាន​តម្លៃ ៩០០ ដុល្លារ

• iPhone 11 ទំហំ 128GB មាន​តម្លៃ ៩៦០ ដុល្លារ

• iPhone 11 ទំហំ 256GB មាន​តម្លៃ ១ ០៦០ ដុល្លារ

iPhone 11 Pro

• iPhone 11 Pro ទំហំ 64GB មាន​តម្លៃ ១ ២៣០ ដុល្លារ

• iPhone 11 Pro ទំហំ 256GB មាន​តម្លៃ ១ ៤០០ ដុល្លារ

• iPhone 11 Pro ទំហំ 512GB មាន​តម្លៃ ១ ៦២០ ដុល្លារ

iPhone 11 Pro Max

• iPhone 11 Pro Max ទំហំ 64GB មាន​តម្លៃ ១ ៣៥០ ដុល្លារ

• iPhone 11 Pro Max ទំហំ 256GB មាន​តម្លៃ ១ ៥១០ ដុល្លារ

• iPhone 11 Pro Max ទំហំ 512GB មាន​តម្លៃ ១ ៧៤០ ដុល្លារ

សូម​បញ្ជាក់​ដែរ​ថា Apple ប្រកាស​ជាផ្លូវ​ការ និង​​មាន​លក់ iPhone ទាំង ៣ស៊េរី​នៅ​ថ្ងៃ​ទី ២០ កញ្ញា នេះ ដែល​មាន​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ សម្រាប់ iPhone 11 និង​តម្លៃ ៩៩៩ ដុល្លារ សម្រាប់ iPhone 11 Pro និង​មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ សម្រាប់ iPhone 11 Pro Max៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់