- 2019-09-16 04:29:43
- ព័ត៌មាន
iPhone 11 មាន RAM ទំហំដូចគ្នាទាំងបី ហើយពិន្ទុ AnTuTu ស៊ីដាច់ស្មាតហ្វូន Android
- 2019-09-16 04:29:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 11 មាន RAM ទំហំដូចគ្នាទាំងបី ហើយពិន្ទុ AnTuTu ស៊ីដាច់ស្មាតហ្វូន Android
ចន្លោះមិនឃើញ
AnTuTu បានចែករំលែកព័ត៌មានលម្អិតមួយនៅលើគណនី Weibo របស់ខ្លួន ដែលបង្ហាញអំពីសមត្ថភាព iPhone 11 ទាំងបីប្រភេទ រួមទាំងទំហំ RAM ផងដែរ។
តាមរយៈលទ្ធផលធ្វើតេស្តពី AnTuTu បានបង្ហាញថា iPhone 11, iPhone 11 Pro និង iPhone 11 Pro មានពិន្ទុខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ដោយសារវាបំពាក់នូវឈីប A13 Bionic ដូចគ្នា ហើយពិន្ទុនេះគឺខ្ពស់ជាងស្មាតហ្វូន Android ដទៃទៀតទាំងអស់។ រឹតតែសំខាន់នោះ iPhone ថ្មីទាំងបី មានបំពាក់ RAM ទំហំ ៤ GB ដូចគ្នា មិនមែន ៦ GB ដូចផ្សព្វផ្សាយកន្លងមកនោះទេ។
បើប្រៀបធៀបនឹង iPhone XS/XS Max គេឃើញថា iPhone ទាំងបី មានពិន្ទុខ្ពស់ជាងប្រមាណ ២៨% ហើយសមត្ថភាព GPU ក៏ឡើងខ្ពស់ជាងឆ្នាំមុនដែរ៕
ចុចអាន ៖ ប្រទេសមួយនៅអាស៊ី ដាក់លក់ iPhone 11 ធូរថ្លៃជាងនៅអាមេរិកទៅទៀត