- 2019-09-16 03:53:14
- ព័ត៌មាន
YouTube ប្ដូរវិធីរាប់ View ក្រោយផ្ទុះរឿងចាយលុយទិញ View
- 2019-09-16 03:53:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YouTube ប្ដូរវិធីរាប់ View ក្រោយផ្ទុះរឿងចាយលុយទិញ View
ចន្លោះមិនឃើញ
បណ្ដាញ YouTube បានណែនាំអំពីការផ្លាស់ប្ដូរធំមួយលើប្រព័ន្ធចំណាត់ថ្នាក់ចម្រៀងរបស់ខ្លួន ក្រោយប្រទះឃើញថាតារាចម្រៀង និងផលិតកម្មចម្រៀងបានប្រើប្រាស់វិធី Hack ដើម្បីបង្កើនចំនួន ទស្សនា លើវីដេអូរបស់ពួកគេ។
ចាប់ពីពេលនេះទៅ YouTube នឹងលែងរាប់បញ្ចូល ចំនួនទស្សនា បានមកពីការផ្សាយពាណិជ្ជកម្មទៀតហើយ ចំពោះផ្នែកចំណាត់ថ្នាក់ចម្រៀង។ ផ្ទុយមកវិញ ការដាក់ចំណាត់ថ្នាក់វីដេអូចម្រៀងមានអ្នកទស្សនាច្រើនគេ នឹងផ្អែកលើតួលេខចុចទស្សនាពិតៗ (ការចុចចូលមើលវីដេអូដោយខ្លួនឯងពីសំណាក់អ្នកប្រើ)។
ការផ្សព្វផ្សាយវីដេអូចម្រៀងតាមរយៈផ្ទាំងពាណិជ្ជកម្ម គឺជាវីធីសាស្ត្រពេញនិយមមួយក្នុងសហគ្រាសចម្រៀង ដោយសារវាអាចជួយបង្កើនចំនួនទស្សនានៃវីដេអូចម្រៀង ដើម្បីឈានដល់ការបំបែកកំណត់ត្រានានា ជាពិសេសកំណត់ត្រាវីដេអូចម្រៀងមានអ្នកទស្សនាច្រើនជាងគេក្នុងពេលចេញផ្សាយ ២៤ ម៉ោងដំបូង។
ប៉ុន្មានខែចុងក្រោយនេះ ប្រព័ន្ធចំណាត់ថ្នាក់ចម្រៀងរបស់ YouTube បានផ្ទុះនូវការទាស់ទែងគ្នាជាច្រើន។ នៅខែកក្កដា តារាចម្រៀងឥណ្ឌា Badshah បំបែកកំណត់ត្រាសម្រាប់ MV មានចំនួនទស្សនាច្រើនជាងគេក្នុង ២៤ ម៉ោង អាចយកឈ្មោះក្រុម BTS។ ប៉ុន្តែគេសង្ស័យថាតារាឥណ្ឌា បានបង្កើនចំនួនទស្សនារបស់ខ្លួន ដោយចំណាយលុយជួលផ្ទាំងពាណិជ្ជកម្ម។ វាជាវិធីមួយក្នុងការបង្កើនចំនួនទស្សនាបានច្រើនសន្ធឹក។ ប៉ុន្តែ YouTube សម្រេចថាមិនទទួលស្គាល់តួលេខនេះឡើយ។
YouTube បាននិយាយថាវីដេអូចម្រៀងបានចំណាយលុយដើម្បីបង្កើនចំនួនទស្សនា នឹងត្រូវលែងរាប់បញ្ចូល ក្នុងបញ្ជីវីដេអូចម្រៀងមានអ្នកទស្សនាច្រើនជាងគេក្នុងពេល ២៤ ម៉ោងដំបូង៕
ចុចអាន ៖ Samsung ចេញវីដេអូអូសទាញឲ្យមកប្រើ Note 10 ព្រោះលើ iPhone គ្មានមុខងារពិសេសនេះ