• 2019-09-16 02:20:53
  • ព័ត៌មាន

លេចធ្លាយរូបភាពរបស់ vivo V Series ចុងក្រោយ អាចមានកាមេរ៉ាដល់ទៅ ៦គ្រាប់!

  • 2019-09-16 02:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ដែល​បាន​បែក​ធ្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន vivo បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ប្រកាស​ចេញ​នូវ​វត្តមាន​ស្មាតហ្វូន vivo V Series របស់​ខ្លួន។ ព័ត៌មាន​ថ្មី​បាន​ទម្លាយ​ថា ស្មាត​ហ្វូន​នេះ នឹង​មាន​កាមេរ៉ា​ដល់​ទៅ ៦ គ្រាប់​ឯ​ណោះ ហើយ​នឹង​មាន ២ ពណ៌​សម្រាប់​ជ្រើសរើស​ថែម​ទៀត។ ​​នេះ​បើ​យោង​តាម​ទម្លាយ​នូវ​រូបភាព​បែក​ធ្លាយ​ប៉ុន្មាន​សន្លឹក​របស់​ក្រុមហ៊ុន​នេះ។

ប្រភព​ព័ត៌មាន​ខាង​លើ​នេះ​បាន​និយាយ​ថា ស្មាតហ្វូន vivo V Series នេះ នឹង​មាន​ផ្នែក​ខាង​ក្រោយ​ពណ៌ Crystal White ដែល​មាន​ការ​បង្ហាញ​នូវ​ពណ៌​ស្រាល​នៅ​ផ្នែក​ខាង​លើ និង​ពណ៌​មួយ​ទៀត គឺ​មាន​ពណ៌ Knight Black។ តាម​ការ​បញ្ជាក់​ពី​រូបភាព​ខាង​ក្រោម​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា ស្មាតហ្វូន vivo V Series ថ្មី​នេះ គឺ​នឹង​មាន​កាមេរ៉ា​ខាង​ក្រោយ ៤ គ្រាប់​បញ្ឈរ និង​ភ្លើង LED Flash ចំនួន​មួយ​គ្រាប់​សម្រាប់​ជំនួយ​ពន្លឺ​នៅ​ក្នុង​ការ​ថត​រូប​​ឲ្យ​បាន​កាន់​តែ​ស្អាត។

ជាមួយ​នឹង​ការ​ទម្លាយ​ចេញ​នូវ​រូបភាព​មួយ​ចំនួន​នេះ គេ​សង្កត​ឃើញ​ការ​ឌីហ្សាញ​​ផ្នែក​ខាង​មុខ​របស់​ស្មាតហ្វូន​វា​ គឺ​មាន​ផ្ទៃ​អេក្រង់​លាត​គ្មាន​តំណក់​ទឹក ប៉ុន្តែ​នៅ​មិនទាន់​ដឹង​ថា នឹង​មាន​ទំហំ​ប៉ុណ្ណា​នោះ​ទេ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ស្មាតហ្វូន​នេះ គឺ​មាន​ភ្ជាប់​ជាមួយ​នឹង​អេក្រង់ AMOLED Display ជា​មួយ​នឹង​កាមេរ៉ា​ផុស​ឡើង​ធំ​ជាង​មុន ដែល​មាន​បំពាក់​នូវ​កាមេរ៉ា​សែលហ្វី​ចំនួន ២ គ្រាប់ ថែម​ទៀត​ផង។

​V-Series ត្រូវ​បាន​ក្រុមហ៊ុន vivo ចាត់​ទុក​ថា ​ជា​ស្មាតហ្វូន​ថ្នាក់​កណ្តាល​របស់​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​ស្មាតហ្វូន​នេះ គឺ​មាន​សមត្ថភាព​ខ្ពស់​បំផុត មិន​ចាញ់​ស្មាតហ្វូន​ថ្នាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ដៃ​គូ​មួយ​ចំនួន​នោះ​ទេ ហើយ​កន្លង​មក គឺ​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ។ ជាក់​ស្តែង​ដូចជា V-15 Series អញ្ចឹង​ ​​ដែល​មាន​តម្លៃ​សមរម្យ និង​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​សែលហ្វី​ផុស​ឡើង​លើ​មុន​គេ​បង្អស់​ផងដែរ។ សូម​តាម​ដាន​ទាំង​អស់​គ្នា! ព័ត៌​មាន​លំអិត​ អតិថិជន​ទាំងអស់ អាច​ចូល​ក្នុង​ផេក​ផ្លូវ​ការ​របស់ vivo៕

អត្ថបទ៖ សុខហេង

មតិយោបល់