• 2019-09-16 02:45:11
  • ព័ត៌មាន

Samsung ចេញ​វីដេអូ​អូសទាញ​ឲ្យ​មក​ប្រើ Note 10 ព្រោះ​លើ iPhone គ្មាន​មុខងារ​ពិសេស​នេះ

  • 2019-09-16 02:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ Apple ប្រកាស​ផ្សាយ​នូវ iPhone 11 និង iPhone 11 Pro ​បង្វែរ​ទៅ​មើល​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung ក៏​បាន​ចេញ​វីដេអូ​ផ្សព្វផ្សាយ​បែប​ឌឺដង​មួយ ជុំវិញ​ការ​បង្អួត​មុខងារ​ពិសេស​លើ​ស្មាតហ្វូន​ខ្លួន​ដែល iPhone មិន​អាច​ធ្វើ​ដូច។

នោះ​គឺ​មុខងារ Live Focus សម្រាប់​ការ​ថត​វីដេអូ​បែប​ព្រាល​មាន​ស្រាប់​លើ Galaxy Note 10 ​ផ្ទុយ​ទៅ​វិញ​មុខងារ​ពិសេស​មួយ​នេះ​លើ iPhone មិន​ថា​សេរ៊ី​ខ្ពស់​ផុត​លេខ​ប៉ុណ្ណា​ក៏​មិន​ទាន់​មាន​នោះ​ដែរ។ ក្នុង​វីដេអូ​នោះ​ក៏​លើក​ការ​ប្រៀបធៀប​ចំៗ​រវាង​បុរស​ម្នាក់​ដែល​កាន់​ប្រើ iPhone ហើយ​ពុំ​អាច​ថត​វីដេអូ​បែល​ព្រាល​ផ្ទៃ​ខាង​ក្រោយ ដូច​ស្ត្រី​ដែល​កាន់ Note 10 អាច​ដំឡើង​កម្រិត​ព្រាល​បាន​យ៉ាង​ងាយ។

ជាង​នេះ Samsung ក៏​បាន​ប្រើប្រាស់​ពាក្យ​មួយ​ឃ្លា​ថា 'Switch to the Galaxy Note10' ពោល​គឺ​សំដៅ​ចង់​ឲ្យ​អតិថិជន​ប្តូរ​មក​ប្រើប្រាស់​ត្រកូល Note របស់​ខ្លួន​វិញ។

ទស្សនាវីដេអូខាងក្រោម៖

បញ្ជាក់​ថា​ចំពោះ​តម្លៃ Galaxy Note 10 ​ចាប់​ផ្តើម​ពី ៩៤៩ ដុល្លារ​ឡើង​ទៅ ធៀប​នឹង​គូ​ប្រជែង iPhone 11 Pro តម្លៃ​ទាប​បំផុត ៩៩៩ ដុល្លារ​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក៕

អានអត្ថបទ:

ប្រភព៖ YouTube ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់