- 2019-09-16 01:49:53
- ព័ត៌មាន
ហ្គេម PES 2020 (Mobile) នឹងដាក់ឲ្យលេងជាផ្លូវការនៅខែណា?
- 2019-09-16 01:49:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេម PES 2020 (Mobile) នឹងដាក់ឲ្យលេងជាផ្លូវការនៅខែណា?
ចន្លោះមិនឃើញ
ហ្គេមបាល់ទាត់ដែលកំពុងពេញនិយមបំផុតសព្វថ្ងៃនៅលើស្មាតហ្វូនគឺ PES Mobile។ ហ្គេមស្ថិតក្រោមការអភិវឌ្ឍដោយក្រុមហ៊ុនជប៉ុន KONAMI មួយនេះ ក៏នឹងអភិវឌ្ឍចូលជំនាន់ឆ្នាំ ២០២០ ក្នុងពេលដ៏ខ្លីខាងមុខ។
ចំពោះកាលបរិច្ឆេទដាក់ឲ្យលេងជាផ្លូវការ គេហទំព័រផ្លូវការរបស់ KONAMI បានសង្កត់ធ្ងន់ថានឹងមកដល់នៅអំឡុងចុងខែតុលា ឆ្នាំ ២០១៩ នេះ ។ បណ្តាក្លឹបជាដៃគូសហការផ្លូវការក្នុងហ្គេម PES 2020 (Mobile) រួមមានក្លឹប Manchester United, FC Bayern Munchen, FC Barcelona និង Juventus។
សំណួរ-ចម្លើយចាក់ដោតមួយចំនួនក៏បានលេចឡើងដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់អ្នកលេងដោយក្នុងនោះ KONAMI បញ្ជាក់ថាសម្រាប់ Squad ទាំងមូលគឺនឹងត្រូវ Reset សារជាថ្មីក្នុងហ្គេមជំនាន់ក្រោយ ដោយឡែកទាក់ទិននឹងឧបករណ៍ដែលគាំទ្រ ក្រុមហ៊ុនសង្កត់ធ្ងន់ថានឹងគ្មានការប្រែប្រួលអ្វីទាំងអស់ ពោលគឺម៉ាស៊ីនដែលអាចដំណើរការ PES 2019 ក៏នឹងអាចលេង PES 2020 បានដូចគ្នា៕
អានអត្ថបទ: