• 2019-09-13 09:09:29
  • ព័ត៌មាន

ឈ្នះក្តាំងៗ គ្រាន់តែទាញយករួចចុះឈ្មោះប្រើកម្មវិធី WeGO ឥលូវ រង្វាន់ធំដល់ទៅ ១ម៉ឺនដុល្លារ

  • 2019-09-13 09:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហៅ​យានជំនិះ​តាម​ទូរសព្ទ (Ride-hailin) ឈាន​មុខ​របស់​ខ្មែរ​ WeGO បាន​បង្កើត​កម្មវិធី​ពិសេស​ជា​កាដូ​​សម្រាប់​អតិថិជន​របស់​ខ្លួន​ជាមួយ​រង្វាន់​ដ៏​សម្បូរ​បែប​សរុប​ជា​ទឹក​ប្រាក់​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ។

អគ្គនាយក​ក្រុមហ៊ុន WeGO លោក​ ឡេង វិសិដ្ឋ ​បាន​បញ្ជាក់​ថា ​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​រៀប​ចំ​ឡើង​ដើម្បី​ជំរុញ​ និង​លើក​ទឹកចិត្ត​ដល់​អតិថិជន​ដែល​តែង​និយម​ប្រើ​សេវាកម្ម​របស់​ WeGO និង​អតិថិជន​ថ្មីៗ​ឲ្យ​កាន់​តែ​មាន​ភាព​សប្បាយ​រីក​រាយ​នឹង​ការ​ធ្វើ​ដំណើរ​ជាមួយ​កម្មវិធី​ WeGO ។

ដើម្បី​ចូលរួម​លេង ​អតិថិជន​គ្រាន់​តែ​ទាញ​យក​កម្មវិធី WeGO និង​ចុះ​ឈ្មោះ​ឥឡូវ​នេះ​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​សន្ធឹកសន្ធាប់​ដូចជា៖

  • ទឹកប្រាក់ ៥,០០០ដុល្លារ + ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ជប៉ុន + ជិះ WeGO ឥត​គិត​ថ្លៃ រយៈ​ពេល ១ឆ្នាំ​
  • ទឹកប្រាក់ ៣,០០០ដុល្លារ + ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ជប៉ុន + ជិះ WeGO ឥត​គិត​ថ្លៃ រយៈ​ពេល ១ឆ្នាំ
  • ទឹកប្រាក់ ២,០០០ដុល្លារ + ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ជប៉ុន + ជិះ WeGO ឥត​គិត​ថ្លៃ រយៈ​ពេល ១ឆ្នាំ
  • ម៉ូតូ Zoomer X ចំនួន ២ រង្វាន់
  • ទូរស័ព្ទ iPhone XS Max ចំនួន ៤ រង្វាន់
  • ទូរទស្សន៍ LG Smart TV ចំនួន ១០រង្វាន់
  • iPad Pro 9.5 inches ចំនួន ៤ រង្វាន់
  • កុំព្យូទ័រ ASUS ចំនួន ៤ រង្វាន់
  • ទូរ​ទឹកកក LG ចំនួន ១០ រង្វាន់ ។

លក្ខន្តិកៈ​ចូលរួម ៖

  • ទាញ​យក​កម្មវិធី WeGO ពី App Store ឬ Play Store ឬតាមរយៈ WeGo
  • ចុះឈ្មោះ និងវាយបញ្ចូលលេខទូរសព្ទរបស់អ្នក
  • ចូល​ទៅ Menu ស្វែង​រក​ពាក្យ Refer & Earn រួច​ចុច Got Connected និង​វាយ​បញ្ចូល​លេខ​កូដ KVPL ជា​ការ​ស្រេច។   ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើង​ចំនួន ៣​លើក ៖
  • លើក ទី​១ ៖ ថ្ងែទី ១៣ ខែ តុលា ឆ្នាំ ២០១៩ (ទាញ​យក និង​ចុះ​ឈ្មោះ WeGO)
  • លើក ទី​២ ៖ ថ្ងែទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩​ (ជិះ​ WeGO មួយដង)
  • លើក ទី​៣ ៖ ថ្ងែទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ (ជិះ​ WeGO ពីរ​ដង)

ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ការ Live នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក WeGO Taxi App ដោយ​ផ្ទាល់!   ក្រុម​ហ៊ុន WeGO មាន​ការ​រៀប​ចំ​ស្តង់ ផ្តល់​ព័ត៌មាន​អំពី​ការ​ចាប់​រង្វាន់​នៅ​រោង​កុន និង ផ្សារ​ទំនើប​ៗ​ជាច្រើន៖

  • ផ្សារ​ទំនើប AEON 2 ៖ ថ្ងែទី ១៣ - ១៤   ខែ​ កញ្ញា ឆ្នាំ ២០១៩
  • ផ្សារ​ទំនើប Sorya ៖ ថ្ងែទី ១៤ - ១៨   ខែ​ កញ្ញា ឆ្នាំ ២០១៩
  • Legend Cinemas ៖ ថ្ងែទី ២០ - ២៤   ខែ​ កញ្ញា ឆ្នាំ ២០១៩
  • ផ្សារ​ទំនើប AEON 1 ៖ ថ្ងែទី ២៤ - ២៦   ខែ​ កញ្ញា ឆ្នាំ ២០១៩   សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង​​មក​ទូរស័ព្ទ​លេខ៖ 085 / 086 994 588 ឬ 069 / 095 660 660 ។   កុំ​ភ្លេច​ទាញ​យក​ WeGO ​ប្រើ​ទាំង​អស់គ្នា ​សំណាង​អាច​ជា​របស់​អ្នក៕

Sponsored

មតិយោបល់