- 2019-09-12 06:27:57
- ព័ត៌មាន
ថ្ងៃ ១៩ កញ្ញាអាចអាប់ដេត iOS 13 បាន ប៉ុន្តែសោកស្ដាយស៊េរីចាស់ប៉ុន្មានម៉ូឌែលនេះ
- 2019-09-12 06:27:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃ ១៩ កញ្ញាអាចអាប់ដេត iOS 13 បាន ប៉ុន្តែសោកស្ដាយស៊េរីចាស់ប៉ុន្មានម៉ូឌែលនេះ
ចន្លោះមិនឃើញ
Apple នឹងដាក់លក់ផ្លូវការ iPhone សេរ៊ីឆ្នាំ ២០១៩ នៅថ្ងៃទី ២០ កញ្ញាខាងមុខ ប៉ុន្តែសម្រាប់ប្រព័ន្ធប្រតិបត្តិ iOS 13 ក៏នឹងសម្រេចដាក់ឲ្យអាប់ដែតបានមុននោះប្រហែល ២៤ ម៉ោងពោលគឺនៅថ្ងៃទៅ ១៩ កញ្ញា។
មុខងារថ្មីៗជាច្រើននឹងលេចចេញលើ iOS 13 ដែលមានដូចជា Dark Mode, កម្មវិធីថ្មី 'Find My' និងការពង្រឹងល្បឿនក៏ដូចជាប្រព័ន្ធសុវត្ថិភាពលើ iPhone/iPad ជាដើម។ យ៉ាងណាមិញមិនសុទ្ធតែគ្រប់ឧបករណ៍អាចដំឡើងទៅកាន់ OS ថ្មីនោះបានទេ ពោលគឺ Apple បានកំណត់ចាប់ពី iPhone 6s និង iPad Air 2/Mini 4 ឡើងទៅ។
ជាលទ្ធផលសម្រេចថា iPhone 5s, iPhone 6, iPhone 6 Plus, iPad Air, iPad Mini 2 និង iPad Mini 3 គឺពុំអនុញ្ញាតឲ្យដំឡើងទៅកាន់ iOS 13 បានឡើយ ហើយត្រូវបន្តប្រើប្រាស់ជំនាន់ចុងក្រោយនៃ iOS 12 ដដែល៕
អានអត្ថបទ: