• 2019-09-18 01:00:00
  • ព័ត៌មាន

Samsung ធ្វើ​បាន​ល្អ​ត្រង់​ចំណុច​មួយ​ ​កំពុងបង្កប់​លើ​ Note 10 និង Note 10+ ​

  • 2019-09-18 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីចំណុចខ្លឹមៗជាច្រើនដែល Samsung បានបំពាក់លើស្មាតហ្វុនប្រចាំឆ្នាំរបស់ខ្លួនគឺ Galaxy Note 10 និង Galaxy Note 10+ ។ ក្នុងនោះក៏មានរបស់សំខាន់មួយ ដែលរបស់នោះគឺ អេក្រង់ ជាចំណុចលេចធ្លោ ដែលគេចាប់អារម្មណ៍ខ្លាំង។

Slimmer​ ​Device​

អ្នកដែលធ្លាប់​ប្រើ​ ​និង​ចាប់កាន់​ស៊េរី​ ​Note​ ​ប្រាកដជា​ដឹង​យ៉ាង​ច្បាស់​ថា​ ​ស្មា​ត​ហ្វូ​នប៊ិ​ច Note​ ​10​ ​និង​ ​10​+​ ​នេះ​មាន​កម្រាស់​ស្តើង​ជាង​មុន​កម្រិត​ណា​!​ ​ពិត​ណាស់​ម៉ូ​ឌែល​ទាំង​ ​២​ ​នេះ​គឺ​ស្តើង​ខ្លាំងណាស់ ហើយ​ហាប់​ណែន គួរ​ឱ្យចង់ប្រើតែម្តង ដែលក្រុមហ៊ុនហៅថា ​​"Even​ ​Slimmer​ ​Device​"។

Cinematic​ ​Infinity​ ​Display

ចំណុចមួយទៀត លើអេក្រង់នេះដែរ គឺ​អ្នក​អាច​ទទួល​បាន​បទពិសោធន៍​នៃ​ការ​ទស្សនាការ​កម្សាន្ត​នានា​ កាន់តែ​ជក់ចិត្ត​ដិតអារម្មណ៍​ ​និង​មាន​អារម្មណ៍​ថា​មិនចាញ់​ក្នុង​រោងកុន​ប៉ុន្មាន​នោះ​ទេ​ ដែលក្រុមហ៊ុនឲ្យឈ្មោះថា "​​Cinematic​ ​Infinity​ ​Display​" ជាមួយនឹង​ទំហំ​អេក្រង់​ ​៦.៣​ ​អ៊ីញ​ ​(​Note​ ​10​)​ ​ខណៈ​ដែល​ ​Note​ ​10​+​ ​ហ៊ាន​លោត​ដល់​ទំហំ​អេក្រង់​ ​៦.៨​ ​អ៊ីញ​ ​ស្ទើរតែ​គ្មាន​គែម​នោះទេ។

Dynamic​ ​AMOLED

លើសពីនេះទៀត កញ្ចក់​អេក្រង់​ Dynamic​ ​AMOLED ប្រភេទ​នេះ​គឺ​អេក្រង់អស្ចារ្យ​ ដែលទើបនឹងមាន​មុនគេ​។ ​ជាមួយ​នឹងកញ្ចក់​ដ៏​ល្អ​ផ្តាច់​​ប្រភេទ​នេះ​ វាគាំទ្រ​ជាមួយដល់កម្រិត ​HDR10​+​ ​ផង​ដែរ​ ព្រមទាំងជួយធ្វើ​ឱ្យ​រូបភាព​​និង​ពន្លឺ​មានកម្រិត​កាន់តែ ​ច្បាស់​ត្រជាក់​ភ្នែក​ល្អ៕

អត្ថបទទាក់ទង៖

ប្រភព៖ Techradar ប្រែ​សម្រួល៖ រក្សា

មតិយោបល់