• 2019-09-10 09:55:52
  • ព័ត៌មាន

ធ្លាយចេញតម្លៃ iPhone 11 មុនការប្រកាសចេញប៉ុន្មានម៉ោង

  • 2019-09-10 09:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ម៉ោង​ទៀត​នេះ Apple នឹង​បង្ហាញ​ចេញ iPhone ស៊េរី​ថ្មី​ជា​ផ្លូវ​ការ​ ម៉ូដែល​ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max។ មុន​ការ​ប្រកាស​ចេញ​នេះ​តម្លៃ iPhone ទាំង​បី​បាន​​លេច​ចេញ​ឡើង។

ខាង​ក្រោម​ជា​តម្លៃ​ដែល​បាន​លេច​ធ្លាយ​លើ​បណ្ដាញ​សង្គម​ចិន Weibo ៖

  • iPhone 11 តម្លៃ ៧៤៩ ដុល្លារ (៦៤GB), ៧៩៩ ដុល្លារ (១២៨GB) និង ៨៩៩ ដុល្លារ (២៥៦GB)

  • iPhone 11 Pro តម្លៃ ៩៩៩ ដុល្លារ (១២៨GB), ១ ០៩៩ ដុល្លារ (២៥៦GB) និង ១ ១៩៩ ដុល្លារ (តម្លៃ ៥១២GB)

  • iPhone 11 Pro Max តម្លៃ ១ ០៩៩ ដុល្លារ (១២៨GB), ១ ១៩៩ ដុល្លារ (២៥៦GB) និង ១ ២៩៩ ដុល្លារ (តម្លៃ ៥១២GB)

តម្លៃ​ដែល​បង្ហាញ​ក្នុង​​ក្រដាស​ទំនង​ជា​តម្លៃ​សម្រាប់​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ហើយ​នៅ​ក្បែរ​នោះ​ក៏​មាន​តម្លៃ​សម្រាប់​លក់​នៅ​តៃវ៉ាន់​ផង​ដែរ។ សង្កេត​ឃើញ​ដែរ​ថា​ក្នុង​រូបភាព​ដែល​បែក​ធ្លាយ​ក៏​មាន​ដាក់​​បញ្ជី Apple Watch S5, AirPods និង AirPower ផង​ដែរ​ប៉ុន្តែ​មិន​មាន​បញ្ចូល​ទិន្នន័យ​លម្អិត​នោះ​ទេ៕​

ចុចអាន ៖ មកដឹងខ្លះៗអំពី iPhone កាមេរ៉ាម៉ូដជ្រុង មុន​ប្រកាស​យប់​នេះ

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់