• 2019-09-10 03:56:07
  • ព័ត៌មាន

Huawei បញ្ចេញ​សកម្មភាព មុន iPhone ថ្មីប្រកាសចេញ

  • 2019-09-10 03:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​បញ្ចេញ​វីដេអូ​ ២ បង្ហើប​អំពី​សមត្ថភាព​ខ្លះៗ​របស់​កំពូល​ទូរសព្ទ​ចុង​ឆ្នាំ ២០១៩ របស់​ខ្លួន។ នៅ​ក្នុង​វីដេអូ​នេះ​ឃើញ​មាន​ការ​ប្រើ​ពាក្យ "Rethink Possibilities” ច្រើន​។

នៅ​ក្នុង​វីដេអូ​ទី១ ពុំ​សូវ​មាន​តម្រុយ​ច្រើន​ទេ គឺ​គ្រាន់​តែ​បង្ហាញ​ពី​កាមេរ៉ា​មូល​របស់​ខ្លួន​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​មាន​រូប​ lens កាមេរ៉ា ដែល​ focal lengths ចន្លោះ​ពី ២០ ទៅ ៣៥ mm ។

នៅ​វីដេអូ​ទី ២ មាន​ការ​បង្ហើប​អំពី​បច្ចេកវិទ្យា​សាក​លឿន​ជាង​មុន​ និង​គុណភាព​កាមេរ៉ា​ក្នុង​ការ​ថត​ពេល​យប់​ កាន់​តែ​ប្រសើរ​។ ឃើញ​មាន​ទាំង​មុខងារ​ Slow Motion ដែល​មាន​គុណភាព​ប្រសើរ​ជាង​មុន។

Huawei នឹង​ប្រកាស​ទូរសព្ទ​ត្រកូល​ Mate30 នៅ​ថ្ងៃ​ទី ១៩ កញ្ញា ខាង​មុខ​នេះ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់