- 2019-09-10 03:01:23
- ព័ត៌មាន
Huawei P40 អាចនឹងប្រើ Harmony OS ជំនួស Android
- 2019-09-10 03:01:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei P40 អាចនឹងប្រើ Harmony OS ជំនួស Android
ចន្លោះមិនឃើញ
លោក Richard Yu ប្រធានអាជីវកម្មផលិតផលរបស់ក្រុមហ៊ុន Huawei បាននិយាយថា ស្មាតហ្វូន Huawei P40 ដែលគ្រោងដាក់បង្ហាញនៅឆ្នាំក្រោយ អាចជាស្មាតហ្វូនដំបូងបង្អស់របស់ក្រុមហ៊ុន ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ខ្លួនជំនួសប្រព័ន្ធប្រតិបត្តិការ Android របស់ Google ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានពីអឺរ៉ុបនិងអាស៊ីប៉ាស៊ីហ្វិកនៅក្នុងពិព័រណ៍ពាណិជ្ជកម្មបច្ចេកវិជ្ជាផលិតផលប្រើប្រាស់ IFA កាលពីថ្ងៃសុក្រទី ៦ កញ្ញា លោក Yu បាននិយាយថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS ត្រៀមខ្លួនរាល់សម្រាប់ស្មាតហ្វូន ប៉ុន្តែក្រុមហ៊ុនមិនបានប្រើប្រព័ន្ធនេះទេ ពីព្រោះខ្លួនកំពុងរង់ចាំរដ្ឋាភិបាលអាម៉េរិកដកបម្រាមរបស់ខ្លួនលើក្រុមហ៊ុន Huawei។
បម្រាមនេះរារាំងក្រុមហ៊ុនអាម៉េរិកនានា ដូចជា ក្រុមហ៊ុន Google ជាដើម កុំឱ្យផ្តល់ទំនិញនិងសេវាកម្មដល់ក្រុមហ៊ុនផលិតស្មាតហ្វូនចិនមួយនេះ។
លោក Yu បាននិយាយថា ប្រសិនបើការហាមឃាត់របស់អាម៉េរិកនៅតែបន្តកើតមាន នោះក្រុមហ៊ុន Huawei ប្រហែលជាត្រូវពិចារណាប្រើប្រាស់ HarmonyOS នៅក្នុងស្មាតហ្វូនរបស់ខ្លួន។ ហើយទូរសព្ទប្រភេទនោះដំបូងបំផុតអាចជាស៊េរី P40 នៅឆ្នាំក្រោយ ដែលជាទូរស័ព្ទស្នងត្រកូលម៉ូដែល P30 ឆ្នាំនេះ។
ក្នុងការឆ្លើយតបទៅនឹងសំណួរមួយរបស់កាសែត The Straits Times លោកយូក៏បានលាតត្រដាងផងដែរថា ក្រុមហ៊ុន Huawei បាននិងកំពុងពិចារណាលក់បន្ទះឈីប Kirin របស់ខ្លួនឱ្យទៅក្រុមហ៊ុនដទៃទៀតនៅក្នុងឧស្សាហកម្មបច្ចេកវិជ្ជា ដូចជា មនុស្សយន្ត និង ប្រព័ន្ធ Internet of Things (IoT)។
បន្ទះឈីប Kirin របស់ក្រុមហ៊ុន Huawei បច្ចុប្បន្នត្រូវបានប្រើប្រាស់តែនៅក្នុងផលិតផលរបស់ខ្លួនប៉ុណ្ណោះ។ កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុននៅឯពិព័រណ៍ IFA ក្រុមហ៊ុនបានដាក់បង្ហាញបន្ទះឈីបជំនាន់ចុងក្រោយបង្អស់គឺ Kirin 990 ដែលមានភ្ជាប់បណ្តាញ 5G ។ Kirin 990 នឹងត្រូវប្រើនៅក្នុងទូរស័ព្ទនឹងមកដល់ឆាប់ៗនេះគឺ Huawei Mate 30 ដែលនឹងដាក់លក់នៅពាក់កណ្តាលខែកញ្ញាតទៅ៕
ចុចអាន ៖ Huawei បញ្ចេញកាសថ្មី រូបរាងស្រដៀង AirPods តម្លៃធូរជាង