- 2019-09-07 05:17:00
- ព័ត៌មាន
មើលមួយភ្លែតស្មានគេឃុំឃាំងមនុស្ស តាមពិតចាំទិញ iPhone សោះ! (វីដេអូ)
- 2019-09-07 05:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលមួយភ្លែតស្មានគេឃុំឃាំងមនុស្ស តាមពិតចាំទិញ iPhone សោះ! (វីដេអូ)
ចន្លោះមិនឃើញ
រំឮកកាលពីឆ្នាំមុន iPhone XS/XS Max បានដាក់លក់ក្នុងប្រទេសសិង្ហបុរីមុនគេបង្អស់ នៅថ្ងៃសុក្រវេលាម៉ោង ៩ ព្រឹក (ត្រូវនឹងម៉ោង ៨ ព្រឹក នៅកម្ពុជា)។ យ៉ាងណាក្ដីនៅថ្ងៃទី ២០ គេចាប់ផ្ដើមឃើញមនុស្សម្នាយ៉ាងច្រើនកុះករមកអង្គុយចាំទិញ iPhone ជំនាន់ថ្មីនេះ នៅហាង Apple Store ដែលមានទីតាំងនៅផ្លូវ Orchard Road ប្រទេសសិង្ហបុរី។
ខាងក្រោមនេះជាទិដ្ឋភាពទូទៅនៃការរង់ចាំ ដែលក្រឡេកមួយភ្លែតស្មានតែជាកន្លែងបង្ខាំងមនុស្សទុក ៖
គេសង្កេតឃើញថាអ្នកដែលអង្គុយរង់ចាំនេះ មានខ្លះបានវេចសម្ពាយយ៉ាងធំមកជាមួយ ដែលទំនងជាមានទុកដាក់នូវសម្ភារៈសម្រាប់ប្រើប្រាស់ដើម្បីរង់ចាំទិញ iPhone ជំនាន់ថ្មីឲ្យបានមុនគេ។
គួរដឹងថា គ្រាដែល iPhone XS ចេញឆ្នាំ ២០១៩ លក់នៅសិង្ហបុរីមានតម្លៃចាប់ពី ១ ៦៤៩ ដុល្លារសិង្ហបុរី (ប្រមាណ ១ ២០៤ ដុល្លារ) និង XS Max តម្លៃចាប់ពី ១ ៧៩៩ ដុល្លារសិង្ហបុរី (ប្រមាណ ១ ៣១៤ ដុល្លារ)៕