• 2019-09-06 04:02:45
  • ផលិតផលថ្មី

Nokia គាស់​ផ្នូរ​ទូរសព្ទ​ជាង​ ១០ ឆ្នាំ​មក​វិញ​ ប្រើកម្មវិធី Android បានទៀត

  • 2019-09-06 04:02:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន HMD បាន​យក​ទូរសព្ទ​ម៉ាក Nokia ដែល​បញ្ចេញ​តាំង​ពី​ឆ្នាំ ២០០៩ មក​កែ​លំអ​ហើយ​បញ្ចេញ​ម្ដង​ទៀត​នៅឆ្នាំ ២០១៩ នេះ។

Nokia 2720 Flip (4G) ជា​ទូរសព្ទ​ប៊ូតុង​បត់​បើក​ ដំណើរ​ការ​ប្រព័ន្ធ Kai OS ។ KaiOS ជា​ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​ទូរសព្ទ​ប៊ូតុង​ វា​មាន​លក្ខណៈ​ស្រដៀង​នឹង​ Android ដែរ មិន​តែ​ប៉ុណ្ណោះ​ វា​មាន​ទាំង app store សម្រាប់​ដោនឡូត​កម្មវិធី​ដូចជា YouTube, Facebook និង​ Whatsapp ជាដើម។ វា​ក៏​មាន​ Google Assistance ផង​ដែរ ។

Nokia 2720 Flip អាច​កាន់​ថ្ម​បាន​រហូត​ដល់​ ២៧ ថ្ងៃ​ នឹង​ដាក់​លក់​ក្នុង​តម្លៃ​​ប្រហែល ១០០ ដុល្លារ​ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១៩ កញ្ញា៕​​​

អាន​បន្ដ៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់