• 2019-09-06 03:47:15
  • ព័ត៌មាន

ទូរសព្ទលក់ដាច់ច្រើនជាងគេបំផុតត្រឹមឆ្នាំ ២០១៩ សុទ្ធសឹងប្រភេទតម្លៃធូរ

  • 2019-09-06 03:47:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ស្មាតហ្វូន​បាន​កើន​ឡើង​ដល់​​ខ្ទង់​ ១ ពាន់​ដុល្លារ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​មាន​តែ​ស្មាតហ្វូន​ប្រភេទ​តម្លៃ​ធូរ​ប៉ុណ្ណោះ ដែល​​​លក់​ដាច់​បាន​ច្រើន​ជាង​គេ​បំផុត ប្រចាំ​ឆ​មាស​ទី​មួយ​ឆ្នាំ ២០១៩។ នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IHS Market។

ឈរ​នៅ​តំណែង​លេខ​មួយ​គឺ iPhone XR ដែល​លក់​បាន​ ២៦,៩ លាន​គ្រឿង។ វា​មាន​តម្លៃ ៧៤៩ ដុល្លារ​ប៉ុន្តែ​ជា​ iPhone ​​ថោក​ជាង​គេ​ក្នុង​ចំណោម​ iPhone ស៊េរី​ថ្មី​ចេញ​ឆ្នាំ ២០១៨។ iPhone 8 ដែល​ចេញ​ឆ្នាំ ២០១៦ ឈរ​នៅ​តំណែង​លេខ ៤ លក់​បាន​ ១០,៣ លាន​គ្រឿង។ ខណៈ iPhone XS Max ជា​ម៉ូដែល​ Flagship តែ​មួយ​គត់​មាន​មុខ​ក្នុង​បញ្ជី​ស្មាតហ្វូន​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ទាំង​ ១០ លើ​សកល​លោក ជា​មួយ​ចំនួន​លក់ ៩,៦ លាន​គ្រឿង។

Samsung មាន​ស្មាតហ្វូន​ចំនួន ៤ ក្នុង​បញ្ជី​ដែល​សុទ្ធ​សឹង​ជា​ម៉ូដែល​តម្លៃ​ធូរ រួម​មាន Galaxy A10, Galaxy A50, Galaxy J2 Core និង Galaxy A30។ ស្មាតហ្វូន​ផ្សេង​ទៀត​គឺ Xiaomi Redmi 6A, Redmi Note 7 និង OPPO A5៕

ចុចអាន ៖ សុទ្ធ​តែ​ស្មាតហ្វូន​ស្លាកយីហោ​ចិន ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​ប្រចាំ​ខែ​សីហា

ប្រភព៖ Cnet ប្រែ​សម្រួល៖ សុខហេង

មតិយោបល់