• 2019-09-06 02:33:34
  • ផលិតផលថ្មី

LG បញ្ចេញ​ទូរសព្ទ​អេក្រង់​ ២ ដើម្បី​ប្រកួត​ជាមួយ Galaxy Fold

  • 2019-09-06 02:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​នៅ​ព្រឹត្តិការណ៍ IFA ២០១៩ LG បាន​ប្រកាស​ទូរសព្ទ​ដែល​មាន​អេក្រង់​ ២ ដែលជាម៉ូដែល LG G8X Thinq

តាម​ពិត​ទៅ​វា​​ជា​ទូរសព្ទ​​ធម្មតា​ប៉ុណ្ណោះ​ តែ​ពេល​អ្នក​ភ្ជាប់​ជាមួយ​សំបក​ការពារ​ពិសេស​របស់​វា ដែល​មាន​អេក្រង់​មួយ​ទៀត​នៅ​ខាង​ក្នុង​។ អេក្រង់​ ដែល​ជាប់​នឹង​សំបក​នេះ​ មាន​គុណភាព​ដូច​ទៅ​នឹង​អេក្រង់​របស់​ LG G8X ដែរ។

ខុស​ប្លែក​ពី Samsung ដែល​ព្យាយាម​បង្កើត​Galaxy Fold ក្រុមហ៊ុន LG គិត​ថា​បច្ចេកវិទ្យា​សម្រាប់​បង្កើត​ទូរសព្ទ​បត់​បាន​ពុំ​ទាន់​ជា​ដល់​កម្រិត​ល្អ​នៅ​​ឡើយ​ទេ​។ ដូច​នេះ LG ​ ងាក​មក​បង្កើត​ទូរសព្ទ​ ដែល​ដំណើរ​ការ​ដូច​ធម្មតា​ ប៉ុន្តែ​ផ្ដល់​មុខងារ​នេះ​សម្រាប់​អ្នក​ចង់​បាន​អេក្រង់​ទី​ពីរ​។

អេក្រង់​ទី​២ នេះ​អនុញ្ញាត​ឲ្យ​អ្នក​បើក​និង​ប្រើ​កម្មវិធី​ផ្សេងៗ​បាន​ក្នុង​ពេល​តែ​មួយ។ ឧទាហរណ៍ មើល​ YouTube និង​ ឆែក​អ៊ីនធឺណិត​ក្នុង​ពេល​តែ​មួយ។ មិន​តែ​ប៉ុណ្ណោះ អេក្រង់​ទី២​នេះ​អាច​ដើរ​តួ​ជា monitor ហើយ​អេក្រង់​មួយ​ទៀត​ប្រើ​ជា keyboard ដូច​នឹង​ laptop ។ សម្រាប់​ពេល​លេង​ហ្គេម keyboard នោះ​នឹង​ក្លាយ​ជា​ដៃ​ហ្គេម​ ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​លេង។ សំបក​ការពារ​នេះ​នឹង​ភ្ជាប់​មក​ជាមួយ​ទូរសព្ទ​នេះ​ក្នុង​ប្រអប់​ស្រាប់។

LG G8X មាន​កាមេរ៉ា ២ គ្រាប់​ - ១២MP f/1.8 និង ១៣MP Ultra-wide-angle ១៣៦ ដឺក្រេ ។ អេក្រង់​ទំហំ​ ៦,៤ អ៊ីញ បង្ហាញ​បាន​កម្រិត​ ១០៨០ ភីកសែល មាន​បន្ទះ​ឈីប Snapdragon 855 រ៉េម ៦GB អង្គ​ផ្ទុក​ទិន្នន័យ ១២៨GB និង​ថ្ម​ទំហំ ៤០០០ mAh ៕​​

ប្រភព៖ GSMarena | YouTube ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់