• 2019-09-06 01:55:12
  • ផលិតផលថ្មី

កម្មវិធី​រក​​លិឍ​របស់ Facebook​ ដាក់ឲ្យប្រើជាផ្លូវការនៅ ២០ ប្រទេស

  • 2019-09-06 01:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​ចាប់​ផ្ដើម​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​សេវាកម្ម​ស្វែង​រក​គូ​ស្នេហ៍​របស់​ខ្លួន​ឈ្មោះ​ថា​ Dating ដោយ​ដំណាក់​កាល​ដំបូង​ដាក់​ឲ្យ​ប្រើ​នៅ​ក្នុង​ប្រទេស​ចំនួន ២០។

Facebook Dating នេះ​ងាយ​ស្រួល​ប្រើ​ប្រាស់​បំផុត ដោយ​អ្នក​មិន​ចាំ​បាច់​ធ្វើ​ការ​បង្កើត​គណនី​ថ្មី​នោះ​ទេ អ្នក​អាច​ប្រើ​គណនី Facebook ដែល​មាន​ស្រាប់​ ប៉ុន្តែ​អ្នក​ក៏​មាន​សិទ្ធ​ប្រើ​គណនី​ផ្សេង​ពី​​គណនី​មាន​ស្រាប់​ផង​ដែរ។ សេវាកម្ម​នេះ​មាន​មុខងារ​មួយ​ឈ្មោះ "Secret Crush” ដែល​អាច​ឲ្យ​អ្នក​បញ្ចូល​ Crush របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​របស់​អ្នក​ ហើយ​អ្នក​នឹង​ទទួល​បាន​សារ​ប្រសិន​ Crush របស់​អ្នក​ដាក់​អ្នក​ចូល​បញ្ជី​ Crush នេះ​ដែរ។

ប្រទេស​ចំនួន ២០​ ដែល​មាន​ Facebook Dating ប្រើ​នា​ពេល​នេះ​រួម​មាន​ អាហ្សង់ទីន, បូលីវី, ប្រេស៊ីល, កាណាដា, ឈីលី, កូឡុំប៊ី, អេក្វាឌ័រ, ហ្គាយណា, ឡាវ, ម៉ាឡេស៊ី, ម៉ិកស៊ីកូ, ប៉ារ៉ាហ្គាយ, ប៉េរូ​, ហ្វីលីពីន, សិង្ហបុរី, ស៊ូរីណាម, ថៃ, អ៊ុយរុយហ្គាយ, វៀតណាម និង​សហរដ្ឋអាមេរិក។ Facebook សន្យា​ថា​នឹង​​បញ្ចេញ​សេវាកម្ម​នេះ​ដល់​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ លឿន​បំផុត​នៅ​​ដើម​ឆ្នាំ ២០២០៕​​

ចុចអាន ៖ Facebook យល់ចិត្តមែន ចេញ​មុខងារ​ថ្មី​សម្រាប់​អ្នក​ Single

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់